២៩៧. ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ
លំនាំបទៈ កាកី
១- ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ដ្បិតទ្រង់បានប្តូរជីវិតព្រោះខ្ញុំ
ព្រះអង្គស្រឡាញ់ណាស់ ស៊ូលះឋានសួគ៌ដ៏ឧត្តម ប្តូរបង់ជីវិតលោះរូបខ្ញុំ
ឱ្យរួចពីបាបនិងទោសធំ ទុកជាកូនស្ងួនភ្ងា ។
២- ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ដ្បិតសិរីល្អ និងឫទ្ធិចេស្តា
ទ្រង់ជាម្ចាស់ជីវិត ព្រះពិតបង្កើតមនុស្សលោកា បានឈ្នះក្តីស្លាប់យ៉ាងអស្ចារ្យ
ព្រះជន្មមិនផុតសោះឡើយណា គ្រប់ការទ្រង់ជ្រាបច្បាស់ ។
៣- ខ្ញុំបានស្រឡាញ់ស្មោះដល់ព្រះអង្គ ដ្បិតទ្រង់ស្មោះត្រង់ចំពោះខ្ញុំណាស់
ព្រះទ័យមិនប្រួលប្រែ ក្តីស្នេហ៍ទ្រង់មិនប្រែក្រឡាស់ ទោះខ្ញុំភ្លេចទ្រង់នៅពេលខ្លះ
ព្រះទ័យអត់ធ្មត់ដល់បានឈ្នះ លើចិត្តរឹងខ្ញុំបាន ។
៤- តើមានអ្នកណាខ្ញុំស្រឡាញ់លើស គឺទ្រង់ឥតឃ្នើសសន្តោសរកគ្មាន
ព្រះអង្គតែងតែផ្ទៀង ស្តាប់សៀងខ្ញុំថ្លែងអធិស្ឋាន ជួយដោះបញ្ហាទាំងប៉ុន្មាន
អស់ទាំងសំណូមទ្រង់ប្រទាន ខ្ញុំសង្ឈឹមទ្រង់ណាស់ ៕
២៩៧. ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ
Reviewed by Yarith
on
7:28 AM
Rating:

No comments: