២៩៨. គួសេរសើរទ្រង់ដោយលោតកញ្ឆោង
១- ទ្រង់គួរសរសើរដោយលូតកញ្ឆោង ទាំងប្រដាប់ភ្លេងច្រៀងថ្វាយពរជ័យ
ដ្បិតក្តីសម្បុរសទ្រង់ច្រើនពេកក្រៃ បានប្រោសប្រណីឱ្យខ្ញុំរួចទោស។
២- សូមលើកសរសើរព្រះឫទ្ធិចេស្តា ធ្វើគ្រប់កិច្ចការគ្មានសល់ចន្លោះ
របស់មើលឃើញនិងមិនឃើញសោះ ទ្រង់ធ្វើទាំងអស់ជាស្នាដៃទ្រង់។
៣- មើល! ក្តីស្រឡាញ់ទ្រង់មានដល់មនុស្ស ក្តីស្នេហ៍ដ៏ស្មោះមានតែព្រះអង្គ
ស្រឡាញ់ដល់ប្តូរបង់ព្រះជន្មទ្រង់ ដើម្បីស្រោចស្រង់ជីវិតយើងខ្ញុំ។
៤- សូមលើកសរសើរដល់សិរីល្អ និងភាពបវរបរិសុទ្ធឧត្តម
ធ្វើជាគំរូតំរង់យើង ទាំងជួយដឹកនាំឱ្យតាមទាំងអស់។
៥- ខ្ញុំចង់តែច្រៀងឱ្យអស់ពីចិត្ត ច្រៀងពីក្តីពិតនៃការប្រោសលោះ
ផ្តាច់ខ្ញុំពីស្លាប់ឱ្យព្រលឹងរស់ បានចូលចំពោះព្រះវរបិតា ។
៦- សូមច្រៀងសរសើរដល់ព្រះដ៏ពិត ព្រះមានជីវិតម្ចាស់ឋានសួគ៌ា
សរសើរពីគុណនិងក្តីមេត្តា កាន់ពាក្យសន្យាមិនចេះប្រែប្រួល ៕
២៩៨. គួសេរសើរទ្រង់ដោយលោតកញ្ឆោង
Reviewed by Yarith
on
7:39 AM
Rating:

No comments: