២៩៥. ដោយសារព្រះដ៏មានជ័យ
ទំនុកៈ សេត សំអុល, ១៩៩០
១- ទោះស្លាប់ឬរស់ខ្ញុំស្មោះនឹងទ្រង់ មិនព្រមលះបង់ព្រោះទ្រង់ល្អណាស់ ស្ទួន
ព្រះអង្គស្រឡាញ់មនុស្សលោកជាក់ច្បាស់ ទើបសុខចិត្តលះបង់ព្រះជន្មា។
២- ព្រះអង្គមានជ័យខ្ញុំក៏មានជ័យ សុគតបីថ្ងៃទ្រង់ឈ្នះមរណា ស្ទួន
ឈ្នះអស់អ្វីៗនៅលើលោកា មានព្រះជីវ៉ារស់នៅសព្វថ្ងៃ។
៣- ជោគជ័យជំនះបានមកឯទ្រង់ ត្រចះត្រចង់រុងរឿងពេកក្រៃ ស្ទួន
ខ្ញុំអរខ្លាំងណាស់លែងមានភិតភ័យ ព្រះគ្រីស្ទម្ចាស់ថ្លៃប្រោសលោះខ្ញុំហើយ។
៤- ខ្ញុំឈ្នះក្តីស្លាប់ដោយសារគុណព្រះ បាបចាញ់លែងឈ្នះលើខ្ញុំទៀតហើយ ស្ទន្ទួ
ជីវិតខ្ញុំថ្មីអស់កល្បទៅអើយ ទ្វារសួគ៌បើកហើយចាំទទួលផង។
៥- ចូរសប្បាយឡើងពួកយើងកូនព្រះ ត្រូវខំរូតរះបំរើព្រះអង្គ ស្ទួន
ទ្រង់ប្រទានពរសក្តិសមកន្លង ជ័យជំនះទ្រង់ ទ្រង់ឱ្យយើងស្រេច៕
២៩៥. ដោយសារព្រះដ៏មានជ័យ
Reviewed by Yarith
on
7:21 AM
Rating:

No comments: