២៧៥. សូមរក្សាព្រលឹងនៃទូលបង្គំ

Keep My Soul
លំនាំបទ  ជំនោរខែប្រាំង
ទំនុកដំកើង  ២៥: ១៥-១៨ 
                                                                 

១- ខ្ញុំនៅតែម្នាក់ឯង     ត្រមោចតែឯង ហើយមានក្តីវេទនា
ព្រះអម្ចាស់អើយបែរភ័ក្ត្រា   ដោយក្តីមេត្តា ដល់ទូលបង្គំដែលជាប់ចំណង។
ឱព្រះអម្ចាស់អើយ      ខ្ញុំសូមលើក ព្រលឹងថ្វាយដាច់ដល់ព្រះអង្គ
សូមទ្រង់កុំបោះបង់     រក្សាផងដ្បិតគឺព្រះអង្គខ្ញុំអាចពឹងពាក់។

២- ភ្នែកខ្ញុំសម្លឹងចំ          សង្ឃឹមយ៉ាងមាំ តែលើព្រះអង្គជាក់
ទ្រង់ជួយដោះពីអន្ទាក់  ពីទុក្ខលំបាក ទាំងនឿយព្រួយក្នុងចិត្តយ៉ាងក្រៃលែង។
សូមទ្រង់កុំនឹកចាំ     ពីបាបដែលខ្ញុំ បានធ្វើកាលនៅពីក្មេង
តែសូមនាំខ្ញុំចេញ   ប្រោសលោះខ្ញុំវិញ      ហើយថែរក្សាព្រលឹងខ្ញុំផង៕
២៧៥. សូមរក្សាព្រលឹងនៃទូលបង្គំ ២៧៥. សូមរក្សាព្រលឹងនៃទូលបង្គំ Reviewed by Yarith on 8:16 AM Rating: 5

No comments:

ads
Powered by Blogger.