២៦៤ . ខ្ញុំសូមទទួលពែងនៃសេចក្តីសញ្ញា

Let Me Accept the Cup of Covenant

១- សូមព្រះលោហិតដ៏មានចេស្តា     តាំងសញ្ញាប្រោសលោះនៅលើឈើឆ្កាង
ហូរពីរបួសទ្រង់មកលាងបាបខ្ញុំគ្រប់យ៉ាង  ប្រោសលុបលាងស្នាមបែកប្រេះស្រាំ
ក្នុងដួងព្រលឹងគ្រាំគ្រា   បានជាស្រឡះពីបាបកម្ម  ទ្រង់ឈឺចាប់
ដោយសារទោសខ្ញុំ     ឱព្រះអម្ចាស់អើយទោសខ្ញុំធ្ងន់ក្រៃ។

២- ទូលបង្គំនឹងលើកពែងឡើងផឹក     សូមរំលឹកឱ្យខ្ញុំនឹកចាំរាល់ថ្ងៃ
នឹកឃើញដល់ឈាមវិសេសហូរចុះលុះត្រាក្ស័យ    ឱម្ចាស់ថ្លៃទ្រង់ឈឺយ៉ាងណា
ទ្រង់បានច្រូចជាអំណាយ     ចែកឱ្យដល់សិស្សផឹកគ្រប់គ្នា    ខ្ញុំទទួល
ដោយចិត្តជ្រះថ្លា ឱព្រះអង្គអើយពែងទ្រង់ខ្ញុំស្កប់ចិត្ត។

៣- ទ្រង់ឱ្យខ្ញុំផឹកដរាបទ្រង់មក  ប្រោសស្រង់យកនាំទៅឋាននៃជីវិត
នៅលើលោកិយខ្ញុំខុសរាល់ថ្ងៃដោយល្បួងពិត សូមអាណិតលើកលែងទោសា
ពែងទ្រង់មានភាពបរិសុទ្ធ  បំផុតទ្រង់តាំងជាសញ្ញា     ខ្ញុំទទួល
ដោយចិត្តជ្រះថ្លា  ឱព្រះអម្ចាស់អើយខ្ញុំសូមលន់តួ ៕
២៦៤ . ខ្ញុំសូមទទួលពែងនៃសេចក្តីសញ្ញា ២៦៤ . ខ្ញុំសូមទទួលពែងនៃសេចក្តីសញ្ញា Reviewed by Yarith on 7:42 AM Rating: 5

No comments:

ads
Powered by Blogger.