២៦៥. ចូរយើងទទួលដោយរំឭក
១- ចូរលុតជង្គង់ដោយក្តីសុភាព មានចិត្តទន់ទាប ទទួលនំប៉័ងទ្រង់កាច់ប្រទាន
មកឱ្យយើងរាល់គ្នាដោយស្រឡាញ់ នំប៉័ងទ្រង់គឺរូបកាយទ្រង់ កាច់ចែកចាយ
ដោយឥតកំណាញ់ ទ្រង់ត្រូវធ្វើគុត ធ្លុះធ្លាយសាច់ស្បែក ព្រោះក្តីស្រឡាញ់
ចូរយើងបំពេញ ដោយទទួលឱ្យបានជីវិត។
២- ចូរលុតជង្គង់ដោយក្តីសុភាព មានចិត្តទន់ទាប ទទួលយកពែងទ្រង់ច្រូចប្រទាន
មកឱ្យយើងរាល់គ្នាដោយស្រឡាញ់ ពែងសញ្ញាតាំងដោយនូវ ឈាមក្រហមឆ្អៅ
ទ្រង់បង្ហូរចេញ ទ្រង់ត្រូវធ្វើគុត របួសឈាមហូរព្រោះក្តីស្រឡាញ់
ចូរយើងបំពេញ ដោយទទួលឱ្យបានជីវិត។
៣- ចូរលុតជង្គង់ដោយក្តីសុភាព មានចិត្តទន់ទាប រំឭកពីទ្រង់ដែលត្រូវសុគត
ជំនួសរូបខ្ញុំហើយដោយលះបង់ នំប៉័ងនិងទឹកទំពាំង បាយជូរតំណាង
សាច់និងឈាមទ្រង់ សូមដាស់តឿនខ្ញុំ ឱ្យបាននឹកចាំជាប់ពីព្រះអង្គ
ទាំងរងចាំទ្រង់ រហូតដល់ពេលទ្រង់យាងមក ៕
២៦៥. ចូរយើងទទួលដោយរំឭក
Reviewed by Yarith
on
7:46 AM
Rating:

No comments: