២៦៦. ខ្ញុំបានស្អាតក្នុងព្រះលោហិតទ្រង់
លំនាំបទ ចៅដកចំពី
១- ព្រះលោហិតទ្រង់ ខ្ញុំមុជជម្រះសៅហ្មង
ដោយបាបធ្ងន់ផង មានតមកពីដូនតា
ខ្ញុំលាងជម្រះ ឱ្យស្អាតក្នុងលោហិតទ្រង់
បរិសុទ្ធឥតហ្មង ហូរធ្លាក់នៅគាល់កូថា
ពីលើឈើឆ្កាង ដោយទ្រង់បូជា
ថ្វាយព្រះជន្មា ព្រោះខ្ញុំធ្វើខុស។
២- ខ្ញុំមុជប្រញាប់ ឱ្យស្លាប់និស្ស័យសាច់ឈាម
សម្រេចដើរតាម ផ្លូវទ្រង់រៀបហើយឥតខ្ចោះ
មុជហើយកប់បាប ឱ្យក្រាបដោយឫទ្ធិទ្រង់ភ្លាម
ដោយការព្យាយាម ធ្វើតាមតែទ្រង់ទាំងអស់
រំពឹងមើលខ្លួន ឱ្យបានឥតទាស់
សង្ឃឹមថ្ងៃនោះ ចូលឋានបរិសុទ្ធ ។
៣- ខ្ញុំអរព្រះគុណ ចំពោះសេចក្តីមេត្តា
ជួយខ្ញុំអស្ចារ្យ ដោយព្រះហឫទ័យអត់ធ្មត់
ព្រះគុណនៃទ្រង់ សែនធ្ងន់អីខ្លាំងម៉្លេះណា
ប្រោសខ្ញុំឱ្យជា ឱ្យភ្លឺយល់ក្តីបរិសុទ្ធ
ខ្ញុំនៅលោកិយ ខ្សោយជាបំផុត
ជួយខ្ញុំក្រែងភ្លាត់ ធ្លាក់ក្នុងសាច់ឈាម ៕
២៦៦. ខ្ញុំបានស្អាតក្នុងព្រះលោហិតទ្រង់
Reviewed by Yarith
on
7:51 AM
Rating:

No comments: