២៩១. ចូរមកទទួលព្រះពិត

Come and Accept the True God

១- សូមលើកសរសើរថ្លែងពីព្រះគុណ    ករុណាដ៏ធ្ងន់គុណព្រះមេត្តា       ស្ទួន
មានតែទ្រង់មួយល្អយ៉ាងអស្ចារ្យ         គ្មានព្រះឯណាល្អដូចទ្រង់សោះ ។

២- ព្រះអង្គស្រឡាញ់មនុស្សយើងណាស់ បានជាព្រមលះមកស្លាប់ជំនួស     ស្ទួន
ប្តូរបង់ជីវ៉ាទុកជាថ្លៃលោះ          ផ្តាច់បាបពីមនុស្សឱ្យរួចជីវិត ។

៣- ព្រះយេស៊ូវទ្រង់ល្អណាស់ណា       ផ្តល់ក្តីមេត្តាករុណាអាណិត         ស្ទួន
ព្រះអង្គជាព្រះអង្គមេត្រីពិត        សូមយើងថ្វាយចិត្តទទួលជឿទ្រង់  ។

៤- បើពឹងព្រះនាមព្រះយេស៊ូវពិត       ការអ្វីយើងគិតសុំដូចចិត្តប៉ង        ស្ទួន
ទ្រង់មានចេស្តាបំពេញបំណង       ស្រឡាញ់ប្អូនបងស៊ូលះព្រះជន្ម  ។

៥- ព្រះអង្គជាព្រះលើអស់ទាំងព្រះ     មានមនុស្សច្រើនណាស់មិនស្គាល់ព្រះគុណ ស្ទួន
ហើយតាំងអួតខ្លួនថាឯងមានបុណ្យ    ឥតដឹងទោសធ្ងន់ធ្លាក់ចុះបឹងភ្លើង ។

៦- ឱបងប្អូនខ្មែរជាតិខេមរាអើយ       ព្រះមកប្រោសហើយឆាប់រូតរះឡើង      ស្ទួន
ទទួលព្រះពិតនោះបានថ្កុំថ្កើង         ទ្រង់លើកតាំងឡើងជាកូនព្រះអង្គ   ។

៧- អ្នកណាទទួលយកព្រះយេស៊ូវ        អ្នកនោះព្រមប្តូរយកជីវិតទ្រង់      ស្ទួន
ជីវិតនៃព្រះមិនដែលស្លាប់បង់        រស់នៅយូលង់សុខអស់កល្បអើយ ៕
២៩១. ចូរមកទទួលព្រះពិត ២៩១. ចូរមកទទួលព្រះពិត Reviewed by Yarith on 7:47 AM Rating: 5

No comments:

ads
Powered by Blogger.