២៤៧. អំណរពីព្រះអង្គ
១- អំណរឥតអ្នកណារកបាន ជាអំណោយទានមកពីសួគ៌ឋាន
ដោយព្រះគុណ ផ្សើមចិត្តក្នុងកាយទារុណ
ឱ្យរីកជោរជន់ ដោយក្តីសង្ឃឹមគ្រប់យ៉ាង
អំណរពីព្រះ លើសអ្នកសំណាង ទោះក្រតោកយ៉ាក ហាក់មានគ្រប់យ៉ាង
ដូចផ្កាព្រឹកព្រាង រីកសាយព្រោះទឹកសន្សើម មានសុទ្ធអំណរ
ហូរស្រោចឱ្យផ្តើម ព្រលឹងលែងឆ្អើម ស្រេកឃ្លានសេចក្តីសុចរិត។
២- អំណរផុសឡើង ក្នុងចិត្តក្រៀមក្រោះ ជាខ្សែទឹករស់ ស្រោចស្រពបាចប្រោះដួងជីវិត
ជាថ្នាំលើកកំលាំងចិត្ត ឱ្យមាំមួនពិត ធ្វើការឥតរាថយក្រោយ
ឥតគិតពីកម្លាំងកាយទន់ខ្សោយ រត់ឆ្ពោះឈើឆ្កាង ព្រះតាំងទុកឱ្យ
ផ្ទុកដើរតាមក្រោយ ភ្លេចគិតដំនៀលព្រោះទ្រង់ មានសុទ្ធអំណរ
មកពីព្រះអង្គ លុបអស់ទុក្ខផង ដរាបអស់កល្បរៀងទៅ៕
២៤៧. អំណរពីព្រះអង្គ
Reviewed by Yarith
on
7:55 AM
Rating:

No comments: