២៩១. ចូរមកទទួលព្រះពិត
១- សូមលើកសរសើរថ្លែងពីព្រះគុណ ករុណាដ៏ធ្ងន់គុណព្រះមេត្តា ស្ទួន
មានតែទ្រង់មួយល្អយ៉ាងអស្ចារ្យ គ្មានព្រះឯណាល្អដូចទ្រង់សោះ ។
២- ព្រះអង្គស្រឡាញ់មនុស្សយើងណាស់ បានជាព្រមលះមកស្លាប់ជំនួស ស្ទួន
ប្តូរបង់ជីវ៉ាទុកជាថ្លៃលោះ ផ្តាច់បាបពីមនុស្សឱ្យរួចជីវិត ។
៣- ព្រះយេស៊ូវទ្រង់ល្អណាស់ណា ផ្តល់ក្តីមេត្តាករុណាអាណិត ស្ទួន
ព្រះអង្គជាព្រះអង្គមេត្រីពិត សូមយើងថ្វាយចិត្តទទួលជឿទ្រង់ ។
៤- បើពឹងព្រះនាមព្រះយេស៊ូវពិត ការអ្វីយើងគិតសុំដូចចិត្តប៉ង ស្ទួន
ទ្រង់មានចេស្តាបំពេញបំណង ស្រឡាញ់ប្អូនបងស៊ូលះព្រះជន្ម ។
៥- ព្រះអង្គជាព្រះលើអស់ទាំងព្រះ មានមនុស្សច្រើនណាស់មិនស្គាល់ព្រះគុណ ស្ទួន
ហើយតាំងអួតខ្លួនថាឯងមានបុណ្យ ឥតដឹងទោសធ្ងន់ធ្លាក់ចុះបឹងភ្លើង ។
៦- ឱបងប្អូនខ្មែរជាតិខេមរាអើយ ព្រះមកប្រោសហើយឆាប់រូតរះឡើង ស្ទួន
ទទួលព្រះពិតនោះបានថ្កុំថ្កើង ទ្រង់លើកតាំងឡើងជាកូនព្រះអង្គ ។
៧- អ្នកណាទទួលយកព្រះយេស៊ូវ អ្នកនោះព្រមប្តូរយកជីវិតទ្រង់ ស្ទួន
ជីវិតនៃព្រះមិនដែលស្លាប់បង់ រស់នៅយូលង់សុខអស់កល្បអើយ ៕
២៩១. ចូរមកទទួលព្រះពិត
Reviewed by Yarith
on
7:47 AM
Rating:

No comments: