២៨៣. ខ្ញុំច្រៀងថ្វាយពរ


I Sing a Blessing

១- ខ្ញុំច្រៀងថ្វាយពរ    ខ្ញុំច្រៀងថ្វាយពរ  
សួស្តីបវរ            ដល់ព្រះបិតា
ដែលស្រឡាញ់ខ្ញុំ    ខ្លាំងឥតឧបមា
មិនស្តាយបុត្រា        លះឱ្យខ្ញុំច្បាស់។

២- ខ្ញុំច្រៀងថ្វាយពរ    ខ្ញុំច្រៀងថ្វាយពរ
សួស្តីបវរ        ដល់ព្រះអម្ចាស់
ដែលប្រោសរូបខ្ញុំ    រួចបាបស្រឡះ   
ផ្តល់គុណក្រៃក្រាស់       ឱ្យបានសុខសាន្ត។

៣- ខ្ញុំច្រៀងថ្វាយពរ        ខ្ញុំច្រៀងថ្វាយពរ 
សួស្តីបវរ            ដល់ព្រះវិញ្ញាណ
ទ្រង់គង់ក្នុងខ្ញុំ       ផ្តល់អំណោយទាន
ជួយខ្ញុំមិនខាន       ឱ្យមានជីវិត  ៕
២៨៣. ខ្ញុំច្រៀងថ្វាយពរ ២៨៣. ខ្ញុំច្រៀងថ្វាយពរ Reviewed by Yarith on 7:54 AM Rating: 5

No comments:

ads
Powered by Blogger.