២៥៦. រងទុក្ខមាននៅខ្លីពេលសួស្តីនៅឋិតថេរ

Suffering Is for a Short Time, Glory Is Forever
លំនាំបទ ចៅដកចំពី 
រ៉ូម ៨:១៨ 


១-     ខ្ញុំរាប់អស់ទាំងក្តីទុក្ខលំបាក       ក្រីក្រតោកយ៉ាកក្នុងនាលោកិយ
         ទោះត្រូវបៀតបៀនប្រមាថវាយធាក់      ជេរដៀលស្តោះដាក់ព្រោះនាមម្ចាស់ថ្លៃ
         ការអស់ទាំងនោះឃើញឥតមានន័យ   ផ្ទឹមស្មើសិរីល្អព្រះសម្តែង  ។

២-     សង្ឃឹមថ្ងៃនោះព្រះគ្រីស្ទលេចមក       ក្នុងសិរីល្អរុងរឿងចិញ្ចែង
         ថ្ងៃប្រោសរូបកាយកូនព្រះលេចធ្លោ      ក្នុងសិរីល្អព្រះបើកសម្តែង
         ខ្ញុំផុតអស់ទុក្ខទួញសោកសង្រែង           រុងរឿងចិញ្ចែងរៀងអស់កល្បអើយ ៕
២៥៦. រងទុក្ខមាននៅខ្លីពេលសួស្តីនៅឋិតថេរ ២៥៦. រងទុក្ខមាននៅខ្លីពេលសួស្តីនៅឋិតថេរ Reviewed by Yarith on 7:41 AM Rating: 5

No comments:

ads
Powered by Blogger.