២៥៦. រងទុក្ខមាននៅខ្លីពេលសួស្តីនៅឋិតថេរ
លំនាំបទ ចៅដកចំពី
រ៉ូម ៨:១៨
១- ខ្ញុំរាប់អស់ទាំងក្តីទុក្ខលំបាក ក្រីក្រតោកយ៉ាកក្នុងនាលោកិយ
ទោះត្រូវបៀតបៀនប្រមាថវាយធាក់ ជេរដៀលស្តោះដាក់ព្រោះនាមម្ចាស់ថ្លៃ
ការអស់ទាំងនោះឃើញឥតមានន័យ ផ្ទឹមស្មើសិរីល្អព្រះសម្តែង ។
២- សង្ឃឹមថ្ងៃនោះព្រះគ្រីស្ទលេចមក ក្នុងសិរីល្អរុងរឿងចិញ្ចែង
ថ្ងៃប្រោសរូបកាយកូនព្រះលេចធ្លោ ក្នុងសិរីល្អព្រះបើកសម្តែង
ខ្ញុំផុតអស់ទុក្ខទួញសោកសង្រែង រុងរឿងចិញ្ចែងរៀងអស់កល្បអើយ ៕
២៥៦. រងទុក្ខមាននៅខ្លីពេលសួស្តីនៅឋិតថេរ
Reviewed by Yarith
on
7:41 AM
Rating:

No comments: