៨០. ព្រះគ្រីស្ទជាព្រះលើទាំងអស់
លំនាំភ្លេង អាយ៉ៃ
១- ព្រះគ្រីស្ទជាព្រះលើទាំងអស់ គ្រប់ទាំងរបស់ទ្រង់បង្កើត
មនុស្សសត្វរុក្ខជាតិផ្កាស្រស់ឆើត ព្រះអង្គបង្កើតពួកទេវតា ។
២- ផែនដីធំនេះមិនកើតឯង មេឃខ្ពស់ធំធេងយ៉ាងអស្ចារ្យ
ព្រះអង្គបង្កើតហើយថែរក្សា ឱ្យមានចលនាចូរមើលចុះ ។
៣- ព្រះអង្គជាព្រះលើធម្មជាតិ ដីទឹកភ្លើងធាតុផ្គរខ្យល់ព្យុះ
ដែកស្ពាន់មាសប្រាក់ពេជ្រភ្លឺឆ្លុះ ត្បូងពណ៌ចម្រុះមនុស្សច្នៃប្រើ ។
៤- ព្រះអង្គជាព្រះនៃគ្រាប់ពូជ តិណជាតិតូចៗនិងដើមឈើ
មានផ្លែមានផ្កាមនុស្សសត្វប្រើ យកមកច្នៃធ្វើជាអាហារ ។
៥- សព្វសត្វនៅរស់ទ្រង់បង្កើត បក្សីស្រស់ឆើតប្រើសខ្ទីងខ្លា
រមាសរមាំងហ្វូងមច្ឆា មនុស្សចាប់ភោក្តាបានឥតទោស ។
៦- គ្រឿងយន្តរោងចក្រគ្រឿងអាវុធ មនុស្សធ្វើកើតសុទ្ធពីរបស់
កើតឡើងពីព្រះគ្មានចន្លោះ ធ្វើកើតប្រើចុះដឹងគុណព្រះ ។
៧- ព្រះគ្រីស្ទជាព្រះមនុស្សលោកយើង ស្បែកខ្មៅ ស លឿងតាមពូជសាសន៍
ឱពុកតែមួយកើតពីព្រះ តែបាបបានឈ្នះទើបយ៉ាងហ្នឹង ។
៨- ព្រះអង្គជាព្រះអ៊ីស្រាអែល ជាជនជាតិដែលព្រះរើសតាំង
រៀបការសង្គ្រោះដល់ព្រលឹង ស្រោចស្រង់មនុស្សយើងឱ្យរួចស្លាប់ ។
៩- ព្រះអង្គមិនព្រះតែបារាំង អាមេរិកាំង ក្លឹង្ក អារ៉ាប់
ជាព្រះខ្មែរដែរចូរត្រង់ត្រាប់ ថាឱ្យងាយស្តាប់ព្រះគ្រប់ជន។
១០- ព្រះអង្គជាព្រះលើសទាំងព្រះ មានតែទ្រង់ច្បាស់ពេញព្រះគុណ
រីព្រះឯទៀតឥតមានបុណ្យ មនុស្សខំបន់ស្រន់ជួយមិនបាន ៕
៨០. ព្រះគ្រីស្ទជាព្រះលើទាំងអស់
Reviewed by Yarith
on
10:32 AM
Rating:

No comments: