២៧. ព្រះយេហូវ៉ាជាទីពឹងជ្រក
លំនាំបទ នារីជាជួរ
ទំនុកៈ ម៉ម បាណាបាស, ១៩៨៣
១- ព្រះយេហូវ៉ាទ្រង់ជាថ្មដារឹងមាំ ជាបន្ទាយខ្ញុំជ្រកកោន
ជាអ្នកដោះខ្ញុំពីគ្រោះថ្នាក់ ខ្មាំងស្ទាក់ពួន ជាច្រើនស្ទួនជិតជុំ
ទ្រង់ក៏ជាខែលជួយបិតបាំងផុតទុកធំ ជាស្មែងសេចក្តីសង្គ្រោះរបស់ខ្ញុំ
ហើយទ្រង់ក៏ជាប៉មយ៉ាងខ្ពស់ឧត្តម ជាទីជ្រកកោនពេលអាសន្ន។
២- រលកនៃក្តីស្លាប់បានព័ទ្ធខ្ញុំជុំជិត ក្តីទុច្ចរិតឡើងជោរជន់
ខ្សែរូតនៃក្តីស្លាប់រុំព័ទ្ធ ជាច្រើនជាន់ ឱ្យភ័យស្លន់អស្ចារ្យ
នៅគ្រាមានសេចក្តីទុក្ខព្រួយឬវេទនា នោះខ្ញុំក៏អំពាវនាវព្រះយេហូវ៉ា
ទ្រង់តែងផ្ទៀងព្រះការណ៌ ហើយបែភ័ក្ត្រា ជួយដោះខ្ញុំឱ្យរួចទុកភ័យ៕
២៧. ព្រះយេហូវ៉ាជាទីពឹងជ្រក
Reviewed by Yarith
on
8:22 AM
Rating:

No comments: