២៨. ច្រៀងហូសាណា
បទភ្លេងៈ អារ៉ាប់ជូនពរ
១- ថ្វាយព្រះពរ បវរសួស្តី សេរីជោគជ័យដល់ព្រះក្សត្រា
ទ្រង់យាងចូលមក ដោយគង់លើខ្នងសត្វលា (ហូសាណា ច្រៀងហូសាណា )
សិស្សពីរនាក់ សុខចិត្តដោះអាវ ដោយចិត្តជ្រះថ្លា
សម្រាប់ក្រាលធ្វើទីនាំង លើខ្នងសត្វលា ថ្វាយព្រះក្សត្រាទ្រង់គង់
មកកុំបង្អង់ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា )។
២- ថ្វាយព្រះពរ បវរសួស្តី សិរីជោគជ័យដល់ព្រះយេស៊ូវ
វង្សស្តេចដាវីឌ ជាក្សត្រាដ៏ថ្លៃថ្នូរ (ហូសាណា ច្រៀងហូសាណា )
មនុស្សស្ទើរតែ ទាំងអស់ដោះអាវ ដោយចិត្តត្រេកអរ
ក្រាលផ្លូវព្រះអង្គយាង ហើយច្រៀងថ្វាយពរ អបអរសាទរព្រះអង្គ
មកកុំបង្អង់ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា )។
៣- ច្រៀងថ្វាយពរ បវរសួស្តី សីរីជោគជ័យដល់ព្រះអម្ចាស់
ក្រមុំស៊ីយ៉ូន អើយប្រញាប់ចេញរូតរះ (ហូសាណា ច្រៀងហូសាណា )
ចេញទៅហែ ព្រះអង្គចូលមក យាងទ្រង់ចូលផ្ទះ
ទ្រង់យាងមករកនាងហើយ ទ្រង់សុភាពណាស់ ចូររៀបចំផ្ទះថ្វាយទ្រង់
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា )។
៤- ថ្វាយព្រះពរ បវរសួស្តី សិរីជោគជ័យដល់ព្រះដ៏ពិត
សម្លាញ់ខ្ញុំអើយ ព្រះអង្គយាងមករកមិត្ត (ហូសាណា ច្រៀងហូសាណា )
លះអំពើ បាបចាស់ចោលចេញ ហើយចំហចិត្ត
ទទួលព្រះយេស៊ូវគ្រីស្ទ ជាម្ចាស់ជីវិត ថ្វាយបល្ល័ង្កចិត្តដល់ទ្រង់
មកកុំបង្អង់ ច្រៀងថ្វាយព្រះពរ (ហូសាណា ច្រៀងហូសាណា ) ៕
២៨. ច្រៀងហូសាណា
Reviewed by Yarith
on
8:25 AM
Rating:

No comments: