២៩. ចូរយើងច្រៀងថ្លែងពីព្រះគុណ
បទភ្លេងៈ ប៉ែន តារាឫទ្ធិ
ទំនុកៈ លោក សម សារិន, ១៩៨៤
១- ពួកយើងមកជួបជុំគ្នាហើយ ឱបងប្អូនអើយចូរក្រោកឈឡើង ស្ទួន
ស្រែកច្រៀងសរសើរតម្កើង ដល់ព្រះនៃយើងដ៏ធំប្រសើរ ស្ទួន
២- ព្រះគុណទ្រង់ធ្ងន់អស្ចារ្យ ទោះបីយ៉ាងណាក៏ផ្ទឹមមិនស្មើ ស្ទួន
របស់ផងសព្វសារពើ ព្រះហស្តទ្រង់ធ្វើ យើងគួរកោតស្ញែង ស្ទួន
៣- យើងច្រៀងសរសើរព្រះគុណ ដ៏ធំលើសលន់ទ្រង់បានសម្តែង ស្ទួន
មេត្តាករុណាក្រៃលែង ដោយរើសយើងចេញពីលោកបាត់បង់ ស្ទួន
៤- សរសើរព្រះវរបិតា ព្រះទ័យស្នេហាដល់លោកលិចលង់ ស្ទួន
ចាត់ព្រះសង្គ្រោះមួយអង្គ យាងមកស្រោចស្រង់គឺអង្គរាជបុត្រ ស្ទួន
៥- សរសើរព្រះយេស៊ូគ្រិស្ទ ព្រះគុណធ្ងន់ម្លេះ ហ្ញទ្ញ៉័យអត់ធ្មត់ ស្ទួន
លោះយើងដោយប្តូរសុគត ហៅយើងចេញផុតពីក្តីវេទនា ស្ទួន
៦- សរសើរអង្គព្រះវិញ្ញាណ ដែលបានប្រទានមកយើងគ្រប់គ្នា ស្ទួន
ជួយយើងឱ្យបានភ្លឺថ្លា ថែទាំរក្សាក្នុងភាពឧត្តម ស្ទួន
៧- ចូរយើងខំស្ដាប់ព្រះសៀង ទ្រង់ផ្ដល់ជាទៀងកុំនៅសំងំ ស្ទួន
ទ្រង់ថ្នៃយើងឲ្យបានសម កូនព្រះឧត្តមខ្ពស់ផុតលោកា ស្ទួន
២៩. ចូរយើងច្រៀងថ្លែងពីព្រះគុណ
Reviewed by Yarith
on
8:28 AM
Rating:

No comments: