1. បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
1- បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះដ៏មានឫទ្ធានុភាព នៅព្រលឹមស្រាងខ្ញុំ
ច្រៀងបទសរសើរ តំកើងព្រះអង្គ បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
ទ្រង់មានព្រះទ័យសុភាព គឺព្រះដ៏មានគុណ ធ្ងន់ក្រៃឥតសៅហ្មង។
2- បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ អស់ពួកសិស្សក្រាបបង្គំ ទាំងថ្វាយមកុដពេជ្រ
ដល់ព្រះអង្គដ៏មាន ព្រះជន្មរស់នៅ អស់ពួកនៅលើថានស្ថានសួគ៍
ក្រាបចាប់ស៊ុងឮពិរម្យ ថ្វាយព្រះដ៏មាន ព្រះជន្មអស់កល្បតទៅ។
3- បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ទ្រង់ប្រោសដល់មនុស្សទាំងអស់ ទោះបើមនុស្ស
មានបាបមើលសិរី ព្រះអង្គមិនឃើញឡើយ គង់តែព្រះអង្គបរិសុទ្ធ
ឥតមានព្រះណាទៀតសោះ ទ្រង់សំដែងព្រះទ័យ ស្រឡាញ់យ៉ាងថ្នមហើយ។
4- បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះអម្ចាស់ទ្រង់មានពរ គ្រប់ទាំងអស់ថ្លែង
ពីព្រះអង្គថាទ្រង់ វិសេសវិសុទ្ធ បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
គួរឱ្យឮល្បី ទ្រង់ខ្ទរ គឺព្រះដ៏មានគុណ ធ្ងន់ក្រៃជាបំផុត ៕
1. បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
Reviewed by Yarith
on
11:57 AM
Rating:

No comments: