៣១. ចម្រៀងនៃសេចក្តីស្រឡាញ់
លំនាំបទ ឱផ្ការំចេក
១- ខ្ញុំសែនស្រឡាញ់ ព្រះវរបិតា មានគ្រប់ចេស្តា
មានគ្រប់ចេស្តា បង្កើតលោកិយ។
ទ្រង់ចាត់ព្រះបុត្រ យេស៊ូវថ្លាថ្លៃ យាងមកលោកិយ
ប្រោសជនប្រុសស្រី ឱ្យរួចជីវ៉ា ។
២- ខ្ញុំសែនស្រឡាញ់ ព្រះរាជបុត្រា ទ្រង់ស៊ូមរណា
ប្តូរព្រះជីវ៉ា ដោយព្រោះរូបខ្ញុំ ។
ទ្រង់បានបង្រៀន ទូន្មានណែនាំ ដាស់តឿនយើងខ្ញុំ
នាំផ្លូវយើងខ្ញុំ ទៅសួគ៌វិមាន ។
៣- ខ្ញុំសែនស្រឡាញ់ អង្គព្រះវិញ្ញាណ ទ្រង់លោមកំសាន្ត
ទ្រង់លោមកំសាន្ត ហើយស្អាងចិត្តខ្ញុំ ។
ទ្រង់មានចេស្តា បារមីឧត្តម ទ្រង់កែចិត្តខ្ញុំ
ដែលខូចខ្ទេចខ្ទាំ ឱ្យល្អពិសិដ្ឋ ។
៤- ខ្ញុំសែនស្រឡាញ់ ព្រះបន្ទូលពិត បន្ទូលជីវិត
បន្ទូលព្រះពិត ដាស់តឿនទូន្មាន ។
ខ្ញុំអានគម្ពីរ ហើយអធិស្ឋាន ដើរតាមលំអាន
តាមការបង្រៀន ពីព្រះឧត្តម ។
៥- ខ្ញុំសែលស្រឡាញ់ ពួកក្រុមជំនុំ ដែលថ្វាយបង្គំ
ដែលថ្វាយបង្គំ ចំពោះព្រះពិត ។
យើងពួកបរិសុទ្ធ ប្រកបជិតស្និទ្ធ ស្រឡាញ់ព្រះពិត
ស្រឡាញ់ព្រះពិត ហើយតម្កើងទ្រង់ ។
៦- ខ្ញុំសែនស្រឡាញ់ អស់ទាំងមនុស្សផង ចង់ជួយចម្លង
ឱ្យរួចំណង ដល់ទីសង្គ្រោះ ។
ខ្ញុំធ្វើបន្ទាល់ ពីព្រះដ៏រស់ នាំគេជឿស្មោះ
ជឿព្រះដ៏រស់ គឺព្រះយេស៊ូវ ៕
៣១. ចម្រៀងនៃសេចក្តីស្រឡាញ់
Reviewed by Yarith
on
7:25 AM
Rating:

No comments: