៣២. ឱសេចក្តីស្រឡាញ់របស់ព្រះ
លំនាំបទ ខ្មែរឡើងព្រះពន្លា
១- មើលដួងចន្ទ្រារះភ្លឺថ្លា លើវេហាស៍ស្រទន់ដួងរស្មី
ចាំងបំភ្លឺលោកពេលរាត្រី ជាដួងរស្មីព្រះប្រទាន
ឱ្យចិត្តមនុស្សគ្រប់ប្រាណ បានក្តីកំសាន្តក្នុងភពងងឹត ។
២- ដួងពន្លឺច័ន្ទធំអស្ចារ្យ សព្វលោកាដូចក្តីស្រឡាញ់ពិត
ព្រះគ្រីស្ទស្នេហ៍លោកិយជាប់ស្និទ្ធត្រាលះជីវិតបង់ព្រះជន្ម
ទ្រង់ស្រឡាញ់លើសលន់ ផ្សព្វផ្សាយព្រះគុណដោយក្តីមេត្តា។
៣- ឱក្តីស្រឡាញ់របស់ព្រះ សម្តែងច្បាស់ឱ្យឃើញយ៉ាងអស្ចារ្យ
ភាពស្រទន់ដូចច័ន្ទថ្លា លើកលែងទោសសាប្រោសកូនស្ងួន
ថ្វាយអង្គទ្រង់ឱ្យធួន ថ្លៃលោះបាបកូនដោយព្រះលោហិត។
៤- តើមានអ្នកណាវាស់ថ្លឹងបាន ប៉ាន់ប្រមាណស្នេហ៍ទ្រង់លើសជីវិត
ចន្ទ័រះឆ្ងាយភ្លឺសាយមកជិត ដូចភាពស្នេហ៍ស្និទ្ធពីឋានសួគ៌
ត្បិតទ្រង់ហើយជាតួ នៃសេចក្តីស្រ--ឡាញ់ដ៏បរិសុទ្ធ ៕
៣២. ឱសេចក្តីស្រឡាញ់របស់ព្រះ
Reviewed by Yarith
on
7:27 AM
Rating:

No comments: