៣៣. ទ្រង់វិសេសណាស់ដល់ខ្ញុំ
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៨
១- ព្រះអម្ចាស់ទ្រង់វិសេសណាស់ដល់ខ្ញុំ គ្មានអ្វីធំដែលឱ្យខ្ញុំទុកស្មើព្រះអង្គ
ទ្រង់ស្រឡាញ់ហើយលោះខ្ញុំពីទោសផង ក៏បានសងដោយព្រះលោហិតដ៏បរិសុទ្ធ។
២- ព្រះអង្គទ្រង់មានព្រះគុណយ៉ាងវិសេស ខ្លាំងដល់ម៉្លេះគឺទ្រង់លះមកសុគត
ប្រោសជីវិតខ្ញុំត្រូវស្លាប់ឱ្យរួចផុត ញែកបរិសុទ្ធទាំងរក្សាមិនឱ្យមានហ្មង ។
៣- ទ្រង់មិនដែលប្រកាន់ទោសពេលខ្ញុំខុស ជ្រុលលើសលោះដល់ដួលចុះឥតប៉ុនប៉ង
តែងនៅអែបលូកហត្ថាលើកត្រកង គ្មានមិត្តផងដែលវិសេសដូចជាទ្រង់ឡើយ។
៤- បន្ទូលទ្រង់ផ្អែមពិរោះដល់ខ្ញុំណាស់ សន្យាច្បាស់បើខ្ញុំលុះតាមទ្រង់ហើយ
តាំងខ្ញុំឱ្យបានឡើងជាកូនព្រះអើយ មិនគួរឡើយតែព្រះអង្គទ្រង់ប្រោសមេត្តា។
៥- អើព្រះគ្រីស្ទវិសេសម៉្លេះដល់ខ្ញុំ គឺជាភ្នំកំផែងជុំរាំងការពារ
ព្រះគុណទ្រង់វិសេសហួសខ្ញុំពណ៌នា ព្រះអង្គជាម្ចាស់ហើយតួសេចក្តីស្រឡាញ់៕
៣៣. ទ្រង់វិសេសណាស់ដល់ខ្ញុំ
Reviewed by Yarith
on
8:38 AM
Rating:

No comments: