៣៤. ចម្រៀងនៃពួកឋានសួគ៌
លំនាំបទ ទេព្រមនោរម្យ
១- យើងជាពួកសាសន៍នៃឋានសួគ៌ (ស្ទួន ) បាបរាប់ជាគួរ នឹងទទួលសិរីល្អ
នាឋានរុងរឿង បវរថ្កុំថ្កើង ព្រះគ្រីស្ទទ្រង់ស្មោះសរ លះបង់ព្រះជន្ម
យកព្រះលោហិតប្តូរ លោះហើយនាំយើងចរទៅឋានខ្ពស់ អឺ អឺ .. អើយ។
២- នៅជុំវិញបល្ល័ង្គឧត្តម (ស្ទួន )យើងនឹងហែហម ច្រៀងថ្វាយជ័យព្រះទ្រង់យស
ទ្រង់ឈ្នះមច្ចុរាជ ហើយរស់ឡើងវិញ ដើម្បីជួយរំដោះ ស្រេចលើទ្រង់ហើយ
ខាងសេចក្តីសង្គ្រោះ ដ្បិតព្រះអង្គសន្តោសដោយសាទរ អឺ អឺ...អើយ ។
៣- សូរសៀងតន្ត្រីសួគ៌ប្រគុំ (ស្ទួន ) យើងច្រៀងភិរម្យ ទាំងយប់ថ្ងៃឥតឈប់ឈរ
ច្រៀងថាហាលេ ហាលេលូយ៉ា សូមថ្វាយសិរីល្អ ទាំងរាជ្យចេស្តា
ឥតមានការផ្លាស់ប្តូរ យើងច្រៀងថ្វាយពរស្រីសួស្តី អឺ អឺ .. អឺយ។
4- ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ (ស្ទួន) អង្គព្រះពណ្ណរាយ កាលយើងនៅ
ក្នុងលោកិយ ច្រៀងសរសើរពីព្រះអង្គមានគុណ ធ្ងន់លើសហួសនិស្ស័យ
សូមឆាប់យាងមក ស្រង់យើងខ្ញុំឡើងខ្មី
យើងនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ អឺ អឺ .. អើយ ៕
៣៤. ចម្រៀងនៃពួកឋានសួគ៌
Reviewed by Yarith
on
8:40 AM
Rating:

No comments: