៣៦. រកគ្មានដូចទ្រង់
១- អង្គឯណាដែលមានសេចក្តីស្រឡាញ់ ដូចព្រះយេស៊ូវ
ពិតជារកពុំបានឡើយ ទេ ទេ ទេពិតជារកពុំបានសោះឡើយ
ទ្រង់តែមួយតែងគង់នៅជិតបង្កើយ គឺទ្រង់ហើយជាតួស្រឡាញ់ រកគ្មានទេ
ឱ្យដូចទ្រង់នោះគ្មានសោះឡើយ គឺទ្រង់ហើយជាតួសេក្តីស្រឡាញ់ (អឺយ)។
២- ទ្រង់គង់ជិតតែងជួយមើលថែរាល់ថ្ងៃ ដាស់តឿនទូន្មាន
ទោសខុសឆ្គងទ្រង់លុបចេញ ទេ ទេ ទេទ្រង់មិនយកទោសព្រោះស្រឡាញ់
ក្តីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ ជាសម្លាញ់ស្ងួនភ្ងាស្កប់ចិត្ត រកគ្មានទេ
ឱ្យដូចទ្រង់ពេញដោយស្រឡាញ់ ទ្រង់បំពេញឱ្យខ្ញុំបានស្កប់ស្កល់ចិត្ត (អឺយ)។
៣- ចៅក្រមលើលោកិយកាត់ទោសទុរជន ឱ្យត្រឹមរួចខ្លួន
តែព្រះគ្រីស្ទទ្រង់អាណិត ខ្ញុំបះបោរទ្រង់លើកលែងទោសហើយអាណិត
ឱ្យរង្វាន់ជាមរតកនិងជីវិត រៀបឋានពិតក្នុងតំណាក់ព្រះ រកគ្មានទេ
ឱ្យដូចទ្រង់ជាម្ចាស់ជីវិត ស្មោះត្រង់ពិតឱ្យខ្ញុំបានមរតព្រះ (អឺយ) ៕
៣៦. រកគ្មានដូចទ្រង់
Reviewed by Yarith
on
8:54 AM
Rating:

No comments: