៣៧. ទ្រង់លះសិរីល្អ
១- ទ្រង់លះសិរីល្អចាកសួគ៌ឋាន ធ្វើអំណោយទាន
ដល់មនុស្សរងទុក្ខខ្ចាយខ្ចាត់ យកជាតិជាមនុស្សប្រសូតនៅក្នុងក្រោលសត្វ
បាបជនថោកត្រូវស្លាប់បាត់ អាចចូលជួបទ្រង់បាន។
ចូរយើង ទទួលទ្រង់ចុះ ទ្រង់លោះឱ្យរួចបាបបាន ស្ទួន
២- ទ្រង់លះព្រោះស្រឡាញ់មនុស្សលោក មកជួយដោះទុក្ខ
ទ្រាំឈឺចាប់ហួសប្រមាណ យកលោហិតបង់ ជាថ្លៃលោះបាប
គ្រប់ប្រាណ ស្លាប់ជួសមនុស្សទោសសាមន្យ ដើម្បីយើងរស់ ។
ចូរយើង ព្រមជឿទ្រង់ទៅ យើងត្រូវទ្រង់ប្រោសឱ្យរស់ ស្ទួន
៣- ទ្រង់លះមកតាំងជាស្ពានមេត្រី ទាំងជួយដឹកដៃ
នាំចូលដល់ព្រះដោយស្មោះ បានជានឹងទ្រង់ លោហិតផ្សះផ្សារបង់ជួស
ទើបព្រះទទួលរំដោះ លើកតាំងជាកូនស្ងួន ។
ចូរយើង ចូលតាមទ្រង់ចុះ ទ្រង់លោះយើងជាកូនស្ងួន ស្ទួន
៣៧. ទ្រង់លះសិរីល្អ
Reviewed by Yarith
on
8:56 AM
Rating:

No comments: