៧៧. ពេលទ្រង់តាំងរាជ្យ
១- ព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងតាំងរាជ្យ ដោយឬទ្ឋិអំណាច មានតេជល្បី
រាជ្យទ្រង់តាំងឡើង គ្រប់គ្រងលើលោកិយ គ្រប់សត្វនិងមនុស្សប្រុសស្រី
បានក្តីសុខក្សេមក្សាន្ត ។
២- រាជ្យតាំងឡើងហើយ មានភាពរុងរឿង ផែនដីថ្កុំថ្កើង ដូចសួគ៌វិមាន
ទាំងពួកបរិសុទ្ធ បានរុងរឿងថ្កើងថ្កាន ដ្បិតព្រះទ្រង់ប្រោសប្រទាន
ឯកសិទ្ធធំឧត្តម ។
៣- ក្នុងរាជ្យព្រះអង្គ មានសន្តិភាព គ្មានអំពើបាប កំផិតលួចបន្លំ
មានតែសុចរិត ដ្បិតអង្គទ្រង់ជាធំ ហើយទ្រង់ធ្វើការដឹកនាំ
ដោយឫ្ញទ្ធិដំបងដែក ។
៤- នគរទ្រង់ធំ ពេញសព្វលោកិយ វាតទីធីំក្រៃ ទ្រង់ជាក្សត្រឯក
ដ្បិតទ្រង់មានជ័យ រាស្ត្រទ្រង់អាចពឹងផ្អែក ហើយឱ្យទទួលចំណែក
ក្នុងរាជ្យដ៍ឋិតថេរ ៕
៧៧. ពេលទ្រង់តាំងរាជ្យ
Reviewed by Yarith
on
10:24 AM
Rating:

No comments: