៧៨. ព្រះអម្ចាស់គ្រងរាជ្យលើទាំងអស់
១- ព្រះអម្ចាស់ទ្រង់គ្រងរាជ្យលើទាំងអស់
យើងខ្ញុំស្ម័គ្រស្មោះ គោរពកោតខ្លាចព្រះអង្គ
ទ្រង់ធំប្រសើរ ខ្ពង់ខ្ពស់ឧត្តម ស្ទួន
យើងខ្ញុំឱនផ្ចង់ ចំពោះតែទ្រង់មួយ ស្ទួន
2- ព្រះអង្គគ្រងរាជ្យលើអស់ពួកបរិសុទ្ធ
ព្រះខ្ពស់បំផុត ទ្រង់បានយាងចុះមកជួយ
ប្រោសលោសពីបាប ហើយក៏លើកស្ទួយ ស្ទួន
ទាំងប្រទានឱ្យ ជីវិតអមតៈ ស្ទួន
3- ព្រះអង្គកំពុងតាំងរាជ្យលើជីវិត
ពួកស្មោះត្រងពិត ព្រមទទួលព្រះអង្គជាក់
ទ្រង់តែងដឹកនាំឱ្យ ឱ្យរួចអន្ទាក់ ស្ទួន
ពួកខ្មាំងអារក្ស ប៉ងធ្វើឱ្យវិនាស ស្ទួន
4- ដល់ពេលកំណត់ព្រះអង្គត្រូវយាងមក
តាំងរាជ្យក្នុងលោក លើមនុស្សគ្រប់ជាតិសាសន៍
គ្រប់គ្នាកោតខ្លាច ព្រះអង្គខ្លាំងណាស់ ស្ទួន
ដ្បិតទ្រង់ជាព្រះ មានគ្រប់ទាំងព្រះចេស្តា ស្ទួន
5- ព្រះអង្គជាក្សត្រឋានសួគ៌និងផែនដី
គ្រប់គ្រងអ្វីៗ លើអស់មនុស្សឬទេវតា
នឹងតាំងមេឃដី ថ្មីឡើងកាលណា ស្ទួន
នោះរាជ្យសួគ៌ា ទ្រង់គ្រងនៅអស់កល្ប ស្ទួន
៧៨. ព្រះអម្ចាស់គ្រងរាជ្យលើទាំងអស់
Reviewed by Yarith
on
10:27 AM
Rating:

No comments: