១៥៨. យើងដើរតាមទ្រង់

We Follow Him
លំនាំបទ   នារីក្លាហាន
បទភ្លេង និង​ទំនុកៈ លោក សម សារិន,​​​ ១៩៨៣ 


១-     ពួកយើងជាសិស្សអើយ     ដើរតាមព្រះអង្គ     ស្ទួន
      នោះទ្រង់តម្រង់     ✷ឱ្យយើងអាចធ្វើបានល្អ     ស្ទួន

២-     យើងជាគ្រីស្ទជនអើយ     តាំងចិត្តស្មោះសរ     ស្ទួន
      ប្រព្រឹត្តតែល្អ         ✷ធ្វើគំរូដល់លោកិយ     ស្ទួន

៣-     យើងជាកូនព្រះអើយ      ដ៏មាននាមល្បី     ស្ទួន
       ទ្រង់ឈ្នះលោកិយ     ✷ចូរយើងតាំងចិត្តអង់អាច    ស្ទួន

៤-     យើងជាពន្លឺអើយ     យើងមានអំណាច     ស្ទួន
      តាមទ្រង់យើងអាច           ✷ឈ្នះបាបហើយឈ្នះក្តីស្លាប់     ស្ទួន

៥-     ចូរដើរតាមទ្រង់អើយ     ទ្រង់ទុក្ខតម្រាប់     ស្ទួន
    ព្រះគ្រីស្ទប្តូរស្លាប់     ✷សងថ្លៃឱ្យធួនបាបយើង     ស្ទួន

៦-     បងប្អូនគ្រប់គ្នាអើយ     ចូរលើកតម្កើង     ស្ទួន
    ទ្រង់ស្រឡាញ់យើង     ✷ឱ្យយើងចេះស្តាប់តាមទ្រង់    ស្ទួន

✷ ឃ្លាច្រៀងស្ទួន
១៥៨. យើងដើរតាមទ្រង់ ១៥៨. យើងដើរតាមទ្រង់ Reviewed by Yarith on 8:26 AM Rating: 5

No comments:

ads
Powered by Blogger.