១៥៩.​ ប្តេជ្ញាតាមទ្រង់លុះក្ស័យ

I Commit to Him Until Death
បទភ្លេង និង​ទំនុកៈ ច. អ. ,​​​ ១៩៨៣ 


១-     ព្រះយេស៊ូវជាមាគ៌ានៃយើងខ្ញុំ      បានក្តីសុខុមដល់យើងរាល់គ្នា
    ពួកយើងទាំងអស់ត្រូវខំពុះពារ      ដើរតាមមាគ៌ាព្រះយេហ៊ូវ៉ា  ។

២-    យើងត្រូវដើរតាមព្រះបន្ទូលព្រះអង្គ     តាមផ្លូវរបស់ព្រះវបិតា
          និងព្រះយេស៊ូវជារាជបុត្រា   ដែលប្តូរជីវ៉ាលោះបាបមនុស្សលោក។

បន្ទរ -    ព្រះលោហិតទ្រង់ធ្លាក់សព្វព្រះកាយ ហើយព្រះអង្គបានស្រង់យើងទាំងឡាយ
           ឱ្យរួចពីអំណាចអារក្សសាតាំង         ដែលវាប្រឆាំងព្រះវរបិតា
           ព្រះអង្គព្រមក្ស័យសង្ខារ             ដោយមិនស្តាយជីវ៉ា
    ដើម្បីប្រឆាំងអារក្សនោះណា        វាបានមកលួងលោម
    កូនចៀមព្រះអម្ចាស់     ដែលក្រាញននៀលដើររតាមព្រះអង្គ។

៣-     ពួកយើងត្រូវខំដើរផ្សាយព្រះបន្ទូល        បញ្ចុះបញ្ចូលតាមបញ្ជាទ្រង់  
          នៅគ្រប់តំបន់ឱ្យជឿព្រះអង្គ            ប្តេជ្ញាតាមទ្រង់លុះក្ស័យសង្ខារ ៕
១៥៩.​ ប្តេជ្ញាតាមទ្រង់លុះក្ស័យ ១៥៩.​ ប្តេជ្ញាតាមទ្រង់លុះក្ស័យ Reviewed by Yarith on 8:31 AM Rating: 5

No comments:

ads
Powered by Blogger.