២៣២. ឱ្យត្រូវសេចក្តីល្បួង
បទភ្លេងនិងទំនុកៈ ឈ. ហ៊. គៀង, ១៩៨៤
១- ជួនកាលព្រះអម្ចាស់ បើកឱ្យកើតមានសេចក្តីល្បួង
មកដល់យើងតែម្តង ប្រយោជន៍ឱ្យយើងចេះប្រុងប្រៀប
កាលណាការណ៍កើតឡើង គួរយើងដឹងថាព្រះទ្រង់រៀប
ផ្លូវឱ្យយើងជៀសបាប ក្រែងជំពប់ដួលហួសប្រមាណ ។
២- ប្រៀបដូចត្របកភ្នែក តើកំទេចចង់ចូលតាមណា
វាធ្មេចបិទការពារ ខ្លាចមានការណ៍ចូលនាំរំខាន
ព្រះគង់នៅជិតកុំខ្លាច គ្មានអ្វីអាចមកប៉ះពាល់បាន
កូនព្រះដឹងប្រមាណ ដ្បិតយើងមានព្រះគង់ក្នុងខ្លួន ។
៣- ការល្បួងតែងកើតឡើង ដោយសារយើងមិនប្រុងប្រយត្ន័
ចំណង់សាច់ឈាមរិត ឱ្យដួងចិត្តត្រូវចាប់អង្រួន
ធ្លាក់ចូលក្នុងអន្ទាក់ មានគ្រោះថ្នាក់ជំពប់ដួលផ្នួន
ចាក់ទម្លុះទាំងខ្លួន មិនមាំមួនត្រូវអន្តរធាន ។
៤- ព្រះចង់ល្បងជំនឿ ឱ្យយើងដើរអែបជាប់ព្រះអង្គ
មានការត្រូវពឹងទ្រង់ ដ្បិតព្រះអង្គជួយយើងមិនខាន
ល្បងជាប់ឡើងថ្នាក់ថ្មី ថ្នាក់ពេញវ័យអាងជំនឿបាន
តាំងទ្រង់ទុកក្នុងប្រាណ ល្បួងប៉ុន្មានយើងត្រូវជៀសផុត ៕
២៣២. ឱ្យត្រូវសេចក្តីល្បួង
Reviewed by Yarith
on
8:04 AM
Rating:

No comments: