២៣៣. ខ្ញុំក៏មានជ័យជាមួយនឹងទ្រង់
លំនាំបទ ក្រសាំងទាប
១- ទោះស្លាប់ឬរស់ ចិត្តខ្ញុំត្រង់ស្មោះនឹងព្រះអម្ចាស់ ស្ទួន
ព្រះអង្គល្អណាស់ ទ្រង់សុខចិត្តលះបង់ព្រះជន្មា ស្ទួន
២- ព្រះអង្គមានជ័យ សុគតបីថ្ងៃហើយឈ្នះមរណា ស្ទួន
ទ្រង់ឈ្នះលោកា មានព្រះជីវ៉ាគង់នៅសព្វថ្ងៃ ស្ទួន
៣- ជ័យជំនះទ្រង់ ត្រចះត្រចង់រុងរឿងពេកក្រៃ ស្ទួន
ម្ចាស់ខ្ញុំមានជ័យ ខ្ញុំក៏មានជ័យជាមួយនឹងទ្រង់ ស្ទួន
៤- ខ្ញុំអរគុណព្រះ ខ្ញុំបម្រើព្រះកើនផលកន្លង ស្ទួន
គឺដោយសារទ្រង់ ខ្ញុំក៏ឈ្នះក្នុងព្រះគ្រីស្ទយេស៊ូវ ស្ទួន
២៣៣. ខ្ញុំក៏មានជ័យជាមួយនឹងទ្រង់
Reviewed by Yarith
on
8:14 AM
Rating:

No comments: