២៣៤. ទ្រង់ជួយដោះទុក្ខ
១- ពេលណាមានទុក្ខលំបាក ព្រះគុណទ្រង់ផ្តល់ថែមទៀត
ទោះក្នុងគ្រាចង្អៀតខ្ញុំរស់ដោយសង្ឃឹមជាក់ មានអំណរមកដល់
ភ្លេចខ្វល់ព្រួយក្រលំបាក ការបៀតបៀនគ្រោះថ្នាក់
ពួកខ្មាំងឡោមពទ្ធ័ស្ទាក់ ព្រះគ្រីស្ទជាខែលរងឈ្នះ។
២- គ្រានេះមានវេទនាខ្លាំង លោកិយជឿនលឿនខាងបាប
បានផ្តល់ទុក្ខដុនដាប ចម្បាំងអត់ឃ្លានព្រាត់ប្រាស់ ខ្ញុំមានព្រះយេស៊ូវ
បន្ធូរទុក្ខស្បើយរហ័ស ទូលទ្រង់ឱ្យជ្រាបច្បាស់
ព្រះអង្គមិនដែលក្រឡាស់ ទ្រង់តែងលួងលោមថ្នមថ្នាក់។
៣- ព្រះគុណហូរមកមិនដាច់ ជួយខ្ញុំរាល់ពេលយប់ថ្ងៃ
រស់នៅក្នុងលោកិយមានព្រះទីពឹងពុំនាក់ លោកិយនេះមិនស្គាល់
តែព្រះស្គាល់ខ្ញុំយ៉ាងជាក់ មនុស្សឱ្យទុក្ខគ្រោះថ្នាក់
ទាញនាំឱ្យជាប់អន្ទាក់ តែព្រះដោះដោយព្រះគុណ៕
២៣៤. ទ្រង់ជួយដោះទុក្ខ
Reviewed by Yarith
on
7:44 AM
Rating:

No comments: