២៣៥. ទ្រង់ជួយមិនដែលខាន
១- តាំងតែពីខ្ញុំបានជឿព្រះអង្គ មានសេចក្តីទុក្ខល្បួងល្បងជាញយៗ
តែទ្រង់មានព្រះហឫទ័យស្មោះ ជួយដល់ខ្ញុំមិនឱ្យធ្លោយ
ដោយទ្រង់មិនបណ្តោយ ឱ្យល្បួងហួសកម្លាំង
ទ្រង់រៀបផ្លូវឱ្យជៀសឧបសគ្គដែលរារាំង នាំខ្ញុំផុតគ្រោះថ្នាក់។
២- ខ្ញុំសំរេចចិត្តដើរតាមព្រះអង្គ មានខ្មាំងបៀតបៀនប៉ុនប៉ងធ្វើឱ្យអាក់
គំរាមកំហែងលោមបញ្ឆោត ធ្វើឱ្យខ្ញុំបែរចិត្តគ្រាក
ចោលទ្រង់ព្រោះលំបាក នៅតាមផ្លូវទៅមុខ
តែព្រះអង្គដឹកដៃខ្ញុំជាប់ ទទួលផ្ទុកការលំបាកជួសខ្ញុំ ។
៣- ខ្ញុំសំរេចចិត្តធ្វើការថ្វាយព្រះ កិច្ចការសាច់ឈាមចង់ឈ្នះការឧត្តម
មេល្បួងឡោមព័ទ្ធខ្ញុំជុំជិត តែទ្រង់បានការពារខ្ញុំ
រងជាប់មិនបារម្ភ ជួយខ្ញុំគ្រប់ទាំងអស់
ការបានសំរេចយកជោគជ័យ ដ្បិតទ្រង់ស្មោះ ជួយខ្ញុំមិនដែលខាន ៕
២៣៥. ទ្រង់ជួយមិនដែលខាន
Reviewed by Yarith
on
7:48 AM
Rating:

No comments: