២៣៦. មានពរហើយ
ម៉ាថាយ ៥:២-១២
១- ឱ!ពួកកំសត់ខាងវិញ្ញាណអើយ អ្នកពិតជាបានពរហើយ
ដ្បិតព្រះទ្រង់សព្វព្រះទ័យ បើនគរឋានសួគ៌ថ្លាថ្លៃ
ឱ្យអ្នកចូលដោយសេរី យកទុក្ខជាទ្រព្យ។
២- រីឯពួកអ្នករែងព្រួយួយំសោក ព្រះពរដ៏ពិតធ្លាក់មក
ឱ្យអ្នកមានច៉ិត្តស្រាកស្ងប់ ក្តីកំសាន្តប្រទានយ៉ាងគាប់
ដ្បិតព្រះអម្ចាស់ទ្រង់រាប់ ថាគួរនឹងបាន។
៣- អស់អ្នកស្លូតត្រង់ក៏មានពរពិត ពរខ្ពស់ថ្លៃថ្លាវិចិត្រ
នឹងគ្រងផែនដីជាឋាន ទុកជាទ្រព្យមរតកថ្កើងថ្កាន
ឥតមានអ្នកណានឹងហ៊ាន ដកហូតបានឡើយ។
៤- ខាងពួកអ្នកដែលចង់បានសុចរិត ស្រេកឃ្លានយុត្តិធម៌ពិតៗ
ទៀងត្រង់ត្រឹមត្រូវបានហើយ អ្នកនឹងឆ្អែតឥតខ្វះខាតឡើយ
ដ្បិតព្រះបានរាប់អ្នកហើយ ថាអ្នកសុចរិត។
៥- មានពរអស់អ្នកមានចិត្តមេត្តា មានក្តីសន្តោសករុណា
សន្តានចិត្តទន់អាណិត អ្នកនឹងបានព្រះប្រទានពិត
ឱ្យសមការអ្នកប្រព្រឹត្ត ដោយក្តីមេត្តា។
៦- អ្នកដែលមានចិត្តល្អបរិសុទ្ធ មានពរដូចទ្រង់សន្មត់
ជាពរវិសេសថ្លៃថ្លា ព្រះសម្តែងឱ្យឃើញភ័ក្ត្រា
ពេញសិរីល្អអស្ចារ្យ មិនអាចផ្ទឹមបាន ៕
៧- អ្នកផ្សះផ្សាគេឱ្យជានឹងព្រះ មានពរផ្តល់ឱ្យច្រើនណាស់
ព្រោះអ្នកនាំគេវិលថ្កាន ប្រែចិត្តចោលផ្លូវបាបសាមាន្យ
ជឿព្រះនុ៎អ្នះកនឹងបាន ជាកូនព្រះពិត ។
៨- ចូរអរសប្បាយពួកត្រូវបៀតបៀន ត្រូវគេតិះដៀលបំពាន
ដោយព្រោះសេចក្តីសុចរិត ពោលបង្កាច់ខុសសេចក្តីពិត
ដោយសានាមម្ចាស់ជីវិត នឹងបានឋានសួគ៌ ៕
២៣៦. មានពរហើយ
Reviewed by Yarith
on
7:53 AM
Rating:

No comments: