២៣៧. មានពរហើយអស់អ្នកសុចរិត
លំនាំបទៈ ស្រណោះទោចយំ
១- មានពរហើយអស់អ្នកមិនព្រមស្មគ្រ័ អើយ ដើរតាមអំពើបាប (ស្ទួន )
ហើយគេចពីមនុស្សអាក្រក់រៀងរាបដរាប មានចិត្តសុភាពជឿព្រះអម្ចាស់។
២- ទោះពេលយប់ឬថ្ងៃ ចិត្តត្រេករីករាយអើយ នឹងក្រិត្យវិន័យព្រះ (ស្ទួន )
ដោយរំពឹងគិតឱ្យបានយល់ព្រះបន្ទូលច្បាស់ ខ្ជាប់ខ្ជួនតាមព្រះឥតធ្វេសគំនិត។
៣- អ្នកនោះបានចម្រើន កិច្ចការផលកើនអើយ ដូចឈើក្បែរផ្លូវទឹក (ស្ទួន )
ផ្កាផ្លែដេរដាស មិនដែលស្រពោនត្រួយស្លឹក ឱ្យផលសន្ធឹកតាមរដូវកាល។
៤- ឯមនុស្សអាក្រក់ ត្រូវខ្យល់ផាត់បក់អើយ ខ្ចាត់ខ្ចាយដូចអង្កាម (ស្ទួន)
ព្រះអង្គនឹងញែកបំបែកពួកអ្នកមិនជឿតាម ពីរាស្ត្រទ្រង់ភ្លាមមិនឱ្យនៅជិត ។
៥- ទ្រង់បានប្រទានពរ ដ្បិតជ្រាបផ្លូវល្អអើយ របស់ពួកសុចរិត (ស្ទួន )
ឯផ្លូវមនុស្សអាក្រក់ កិច្ចកល កំផិត ផ្លូវវឹកវរពិត នឹងត្រូវវិនាស ៕
២៣៧. មានពរហើយអស់អ្នកសុចរិត
Reviewed by Yarith
on
7:58 AM
Rating:

No comments: