២៣៨. ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ
លំនាំបទៈ យីកេ
១- ថ្ងៃដែលខ្ញុំថ្វាយខ្លួននោះប្រៀបដូចជា ថ្ងៃខ្ញុំរៀបការជាមួយព្រះអង្គ ស្ទួន
ចិត្តខ្ញុំស្មោះត្រង់ តាមព្រះអង្គរាល់ថ្ងៃ ស្ទួន
២- ទទួលព្រះយេស៊ូវហើយខ្ញុំត្រេកអរ ខ្ញុំមានអំណរក្នុងជីវិតថ្មី ស្ទួន
តែឧបស័គ្គក្រៃ ពួកផ្ទះខ្ញុំទិតៀន ស្ទួន
៣- គេត្មះតិះដៀលគេពោលបញ្ឈឺចិត្ត ឱ្យខ្ញុំទ្រាំអត់ស្ទើរតែពុំបាន ស្ទួន
មិនយូរប៉ុន្មាន ខ្ញុំជិនណាយព្រះអង្គ ស្ទួន
៤- ខ្ញុំភ្លេចគ្រាដើមខ្ញុំភ្លេចពាក្យសន្យា ដែលធ្លាប់ពោលថាខ្ញុំស្រឡាញ់ទ្រង់ ស្ទួន
ខ្ញុំចោលព្រះអង្គ ព្រោះខ្លាចអស់តម្លៃ ស្ទួន
៥- ចង់បានសក្តិយសកេរ្តិ៍ឈ្មោះនិងប្រាក់កាស ដែលពិតជាព្រះរបស់លោកិយ ស្ទួន
កើតចិត្តអប្រីយិ៍ ទ្រង់ហៅធ្វើកន្តើយ ស្ទួន
៦- តែក្តីស្រឡាញ់នៃព្រះនោះអស្ចារ្យ រកក្តីស្នេហ៍ណាផ្ទឹមពុំបានឡើយ ស្ទួន
ខ្ញុំក្បត់ទ្រង់ហើយ ទ្រង់បែជាអាណិត ស្ទួន
៧- ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ ឥតចេះជិតណាយថ្នាំងថ្នាក់គំនិត ស្ទួន
ខ្ញុំកែប្រែចិត្ត ស្មគ្រ័ស្មោះទ្រង់លុះក្ស័យ ស្ទួន
២៣៨. ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ
Reviewed by Yarith
on
8:03 AM
Rating:

No comments: