២៣៩. ជ័យជំនះលើអារក្ស

Great Victory Over Satan 
ទំនុកៈ ឈ. ហ៊. គៀង, ១៩៨៤

១- អារក្សសាតាំងខ្មាំងព្រះតាំងពីយូរ        ព្រះយេស៊ូវទ្រង់មានជ័យជំនះ
ប្រុងប្រយ័ត្ន        ប្រឹងតស៊ូឱ្យបានឈ្នះ      កុំឱ្យវាមានឱកាស
វាធ្វើទុក្ខណាស់  កូនព្រះណាខ្សោយ   ។

២- វាជានាគ      ជាមេវិញ្ញាណអាក្រក់      វាកុហក   ឆបោកលោមឱ្យធ្លោយ
នាមយេស៊ូវ    ឮភ្លាមអារក្សត្រូវថយ      ទ្រង់ឈ្នះបណ្តេញមិនឱ្យ
ជាន់ឋានសួគ៌ឡើយ    បោះមកផែនដី  ។

បន្ទរ-
ព្រះនាមព្រះយេស៊ូវ  ជាព្រះនាម  មានចេស្តាល្បី  ផ្ចាញ់អារក្ស
ដែលជាចៅហ្វាយលោកិយ      ទ្រង់នឹងធ្វីទោសធ្ងន់ក្រៃ
ជាប់ច្រវាក់ហើយ         ធ្លាក់នរកទៀត   ។


៣- សព្វថ្ងៃនេះ       វាក្រវែលដូចជាសិង្ហ       តែទ្រង់ដឹង  ត្រូវពឹងទ្រង់កុំឃ្លាត
បើប្រហែស      នោះវាលៃលករកស្នៀត      តែវាមិនឈ្នះទ្រង់ទៀត
ទ្រង់គង់នៅបៀត   ជាន់ក្បាលវាជាប់ (ច្រៀងបញ្ចប់បថែម ) ព្រះយេស៊ូវ​ ៕
២៣៩. ជ័យជំនះលើអារក្ស ២៣៩. ជ័យជំនះលើអារក្ស Reviewed by Yarith on 8:12 AM Rating: 5

No comments:

ads
Powered by Blogger.