០៧. ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់

Sing New Song to the Lord 
ទំនុកដំកើង ៩៦:១-៤ 
បទភ្លេង និង​ទំនុកៈ លោក សុខ ញឹម អរុណ, ១៩៨៦ 

បន្ទរ-  ចូរយើងនាំគ្នាច្រៀង              បន្លឺសំនៀងច្រៀងថ្វាយព្រះ
          ច្រៀងបទថ្មីថ្វាយព្រះ             ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


១. ឱពិភពលោក    នាំគ្នាថ្វាយពរ   ច្រៀងថ្វាយព្រះពរព្រះនាមព្រះអង្គ  
 ចូរប្រកាស       ដល់មនុស្សទាំងពួង       រៀងរាល់ថ្ងៃឱ្យគ្រប់គ្នាដឹង  
ពីសេចក្តីសង្គ្រោះរបស់ព្រះអង្គ។  

បន្ទរ-  ចូរយើងនាំគ្នាច្រៀង              បន្លឺសំនៀងច្រៀងថ្វាយព្រះ
          ច្រៀងបទថ្មីថ្វាយព្រះ             ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។

២. ចូរនាំគ្នាថ្លែង       ពីភាពថ្កុំថ្កើង       សិរីរុងរឿងនៃព្រះអម្ចាស់   
ឱ្យអស់មនុស្ស         គ្រប់ពូជជាតិសាសន៍        បានស្គាល់ទ្រង់  
 ហើយក៏យល់ច្បាស់    ថាព្រះនៃយើងល្អវិសេសក្រៃ  ។

បន្ទរ-  ចូរយើងនាំគ្នាច្រៀង              បន្លឺសំនៀងច្រៀងថ្វាយព្រះ
          ច្រៀងបទថ្មីថ្វាយព្រះ             ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។

៣. ព្រះអម្ចាស់យើង    ទ្រង់ជាព្រះពិត   ព្រះពិតតែមួយជាទីស្ញប់ស្ញែង   
 ទ្រង់ឧត្តម      រុងរឿងក្រៃលែង     ទ្រង់សមនឹងទទួលពីយើង    
គ្រប់ពាក្យតម្កើងដ៏ថ្លៃបំផុត ៕
០៧. ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ០៧. ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ Reviewed by Yarith on 10:30 PM Rating: 5

No comments:

ads
Powered by Blogger.