1. បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ

Holy, Holy, Holy Lord God Almighty

1- បរិសុទ្ធ បរិសុទ្ធ   បរិសុទ្ធ    ព្រះដ៏មានឫទ្ធានុភាព  នៅព្រលឹមស្រាងខ្ញុំ
ច្រៀងបទសរសើរ    តំកើងព្រះអង្គ       បរិសុទ្ធ   បរិសុទ្ធ    បរិសុទ្ធ
ទ្រង់មានព្រះទ័យសុភាព គឺព្រះដ៏មានគុណ   ធ្ងន់ក្រៃឥតសៅហ្មង។

2- បរិសុទ្ធ បរិសុទ្ធ   បរិសុទ្ធ     អស់ពួកសិស្សក្រាបបង្គំ   ទាំងថ្វាយមកុដពេជ្រ
ដល់ព្រះអង្គដ៏មាន    ព្រះជន្មរស់នៅ        អស់ពួកនៅលើថានស្ថានសួគ៍
ក្រាបចាប់ស៊ុងឮពិរម្យ     ថ្វាយព្រះដ៏មាន     ព្រះជន្មអស់កល្បតទៅ។

3- បរិសុទ្ធ បរិសុទ្ធ  បរិសុទ្ធ   ទ្រង់ប្រោសដល់មនុស្សទាំងអស់   ទោះបើមនុស្ស
មានបាបមើលសិរី     ព្រះអង្គមិនឃើញឡើយ    គង់តែព្រះអង្គបរិសុទ្ធ
ឥតមានព្រះណាទៀតសោះ  ទ្រង់សំដែងព្រះទ័យ   ស្រឡាញ់យ៉ាងថ្នមហើយ។

4- បរិសុទ្ធ បរិសុទ្ធ   បរិសុទ្ធ    ព្រះអម្ចាស់ទ្រង់មានពរ   គ្រប់ទាំងអស់ថ្លែង
ពីព្រះអង្គថាទ្រង់     វិសេសវិសុទ្ធ       បរិសុទ្ធ បរិសុទ្ធ   បរិសុទ្ធ
គួរឱ្យឮល្បី    ទ្រង់ខ្ទរ    គឺព្រះដ៏មានគុណ    ធ្ងន់ក្រៃជាបំផុត ៕
1. បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ 1. បរិសុទ្ធ  បរិសុទ្ធ  បរិសុទ្ធ Reviewed by Yarith on 11:57 AM Rating: 5

No comments:

ads
Powered by Blogger.