៧៤. គឺដើម្បីយើង

Is For Us

១- សេចក្តីស្រឡាញ់នៃព្រះខ្លាំងម្លេះ        ព្រះទ័យគ្នាន់គ្នេហ៍
ព្រោះយើងវង្វេងបាត់បង់       ទ្រង់ចាត់រាជបុត្រា   ស្ងួនភ្ងាតែមួយព្រះអង្គ
ឱ្យមកស្រោចស្រង់         ដោះយើងចេញពីសេចក្តីស្លាប់ ។

២- គឺដើម្បីយើងទ្រង់ទ្រាំសេចក្តីល្បួង       មេបោកលោមលួង
ទាញទ្រង់ឱ្យភ្លាត់ចំណាប់នាំទ្រង់ធ្វើបាប   តែទ្រង់រឹងមិនធ្វើត្រាប់
ទ្រង់ស៊ូតែស្តាប់           តាមបញ្ញាត្តិព្រះវរបិតា    ។

៣- គឺដើម្បីយើងព្រះអង្គចេញប្រកាស    ថាទ្រង់ជាព្រះ
ព្រមទាំងសម្តែងបាដិហារ្យ  បណ្តេញអារក្ស  ប្រោសរោគដោយឫទ្ធិចេស្តា
បង្រៀនសិក្សា          ធ្វើការជាតំណាងព្រះអង្គ   ។  

៤- គឺដើម្បីយើងទ្រង់លះបង់ទាំងអស់       ឥតស្វែងរកសោះ
ផលប្រយោជន៍របស់ទ្រង់ស៊ូសូមយើង    បានបរិសុទ្ធឥតហ្មង
ដោយជំនឿផង          ឱ្យជាប់នៅក្នុងព្រះត្រីឯក    ។

៥- គឺដើម្បីយើងទ្រង់ទទួលទោសជួស       ឱ្យត្រូវពួកមនុស្ស
ចាប់កាត់ទោសឥតប្រកែក  ចំអកស្តោះដាក់  ព្រះភ័ក្ត្រវាយធាក់ដួលដេក
ខ្ទេចខ្ទាំសាច់ស្បែក            រួចនាំយកទៅឆ្កាងធ្វើគុត     ។

៦- គឺដើម្បីយើងទ្រង់ទ្រាំស់រេំចការ      ទោះមនុស្សដៀលថា
បើទ្រង់ជាព្រះរាជបុត្រចុះពីឈើឆ្កាង       មកយើងនឹងជឿបំផុត
 តែទ្រង់ទ្រាំអត់          រួចក៏ថ្វាយព្រលឹងទៅព្រះ    ។

៧- គឺដើម្បីយើងទ្រង់ស្លាប់ហើយរស់ឡើងវិញ   បានជីវិតពេញ
ដោយទ្រង់មានជ័យជំនះ           យាងទៅឋានខ្ពស់  ដើម្បីតាំងរាជ្យនៃព្រះ
ដល់ថ្ងៃអម្ចាស់           ប្រោសឱ្យយើងរស់វិញនាំទៅ   ៕
៧៤. គឺដើម្បីយើង ៧៤. គឺដើម្បីយើង Reviewed by Yarith on 10:56 AM Rating: 5

No comments:

ads
Powered by Blogger.