៩៨. ចូរមកឯខ្ញុំ

Come to Me
ម៉ាថាយ ១១:២៨-៣០
បទភ្លេង និងទំនុកៈ លោក សម សារិន ១៩៨៤ 


១- ឱ! អ្នកនឿយព្រួយហើយផ្ទុកធ្ងន់អើយ      កុំធ្វើដូចមិនឮឡើយ
ខ្ញុំចង់ឱ្យអ្នកសំរាក       ចូរមកឯខ្ញុំ      ទាន់គ្រាដុនដាបតោកយ៉ាក
ខ្ញុំឱ្យអ្នកសំរាក           ពីកាធ្ងន់ឥតប្រយោជន៍  ។

២- អ្នកត្រូវនឿយព្រួយដរាបដល់ស្លាប់      តែសូមបែរមកផ្ទៀងស្តាប់
ពាក្យខ្ញុំអ្នកនឹងបានរួច           ឈប់ធ្វើជាបាវបំរើសេចក្តីហិនហោច
នឿយធ្វើបាបអសោចិ៍          ត្រូវជាប់ទោសវេទនា ។

៣- ចូរដោះខ្លួនមកទទួលនឹមខ្ញុំ              បន្ទុកស្រាលហើយងាយល្មម
ជីវិតក្នុងភាពអ្នកជា      បានរួចគ្រោះថ្នាក់         ពីធ្លាក់រងទុក្ខវេទនា
ឬនឿយព្រួយគ្រាំគ្រា          ដូចអ្នកបំរើមេបាប ។

៤- ការខ្ញុំ        ចូរអ្នករៀននឹងខ្ញុំចុះ            ខ្ញុំល្អហើយស្លូតត្រង់ស្មោះ
ក្នុងដួងហឫទ័យសុភាព        ចូរមកឯខ្ញុំ          ពិតជារួចពីផ្លូវបាប
រួចពីការដុនដាប        បានសំរាកដល់ព្រលឹង ៕
៩៨. ចូរមកឯខ្ញុំ ៩៨. ចូរមកឯខ្ញុំ Reviewed by Yarith on 8:47 AM Rating: 5

No comments:

ads
Powered by Blogger.