៩៩. ចូរជឿព្រះអង្គ

Let Us Believe in God
បទភ្លេង និងទំនុកៈ ស. រ. វ. ១៩៧៥ 


១- ព្រះអង្គយេស៊ូវ     ជាម្ចាស់ជីវិតនៃខ្ញុំ    ប្រសើរឧត្តម
មកពីព្រះវរបិតា     ទ្រង់ប្រទានមក           ឱ្យមានអំណាចចេស្តា
ចុះមកលោកា        ដើម្បីសង្គ្រោះដល់មនុស្ស។
ដូច្នេះពួកយើងត្រូវតែជឿដល់ព្រះអង្គ ត្រូវលើកតម្កើងទ្រង់ ជាព្រះប្រោសលោះ
ទ្រង់បានយាងមកដើម្បីស្លាប់ជំនួស   ប្រោសយើងឱ្យរស់    ក្តីស្លាប់ចុះចាញ់  ។

២- ព្រះលោហិតទ្រង់    បានខ្ចាយនៅលើឈើឆ្កាង     គឺជាភស្តុតាង
បញ្ជាក់ពីក្តីស្រឡាញ់    ឈាមសងថ្លៃលោះ    មានឫទ្ធិចេស្តាពោរពេញ
បាបត្រូវចុះចាញ់       ដោយសារព្រះអំណោយទាន  ។
អ្នកណាបានជឿដល់ព្រះវរបិតា    ព្រះរាជបុត្រា    ហើយនិងព្រះវិញ្ញាណ
នុ៎ះ ទ្រង់សណ្ឋិតបំផ្លាស់ចិត្តគ្រីស្ទាន   ថែមទាំងប្រទាន   សេចក្តីសុខអើយ  ។

៣- ឱ ! បងប្អូនអើយ      ចូរដើរតាមផ្លូវព្រះអង្គ    បើយើងតាមទ្រង់
នោះមិនខុសបំណងឡើយ    ផ្លូវរៀបចំស្រេច      ក្នុងទ្រង់កុំនៅកន្តើយ
ឃើញទ្រង់ច្បាស់ហើយ        លន់តួថ្វាយចិត្តជឿភ្លាម  ។
ឱ !ព្រះអង្គអើយយើងខ្ញុំដើរតាមទ្រង់   សូមកែតម្រង់  ដោយចេស្តាក្នុងឈាម
ព្រះបន្ទូលនាំដាស់តឿនយើងត្រាប់តាម     ឱ្យបានរួចភ្លាម   ពីបាបអាសោច ៕
៩៩. ចូរជឿព្រះអង្គ ៩៩. ចូរជឿព្រះអង្គ Reviewed by Yarith on 8:53 AM Rating: 5

No comments:

ads
Powered by Blogger.