១០០. ទឹករស់ពីឋានសួគ៌ា

Living Water from Heaven 
លំនាំបទ  អាឡេ
ទំនុកៈ ប. ឈ. ១៩៧៧ 

១- ព្រះគ្រីស្ទមានបន្ទួលថា        បើអ្នកណាស្គាល់ព្រះអង្គ        ស្ទួន
នឹងសុំទឹករស់ពីទ្រង់        ដើម្បីផឹកបំបាត់ការស្រែកឃ្លាន    ស្ទួន

២- បើបានផឹកទឹកនោះហើយ        បានឆ្អែតស្កប់ស្កល់ស្រាកស្រាន្ត        ស្ទួន
ទោះស្រេកពីមុនប៉ុន្មាន        នឹងបានលេងស្រេកជារៀងរហួត    ស្ទួន

៣- ទឹករស់នៃក្តីអំណរ        ពីឋានសួគ៌ខ្ពស់បំផុត        ស្ទួន
ទឹករស់គឺតួព្រះបុត្របរិសុទ្ធ        យេស៊ូវថ្លៃថ្លាឧត្តម        ស្ទួន

៤- អំណោយទានរបស់ព្រះ        សម្រាប់គ្រប់មនុស្សតូចធំ        ស្ទួន
ក្មេងចាស់កំលោះក្រមុំ        យើងអើយចូររីរាយទទួលចុះ        ស្ទួន
១០០. ទឹករស់ពីឋានសួគ៌ា ១០០. ទឹករស់ពីឋានសួគ៌ា Reviewed by Yarith on 8:59 AM Rating: 5

No comments:

ads
Powered by Blogger.