៩៦. ឱបងប្អូនអើយចូរខំស្វែង​រកព្រះ


Brethren! Search for Christ! 
ទំនុកៈ សំ សារិន ១៩៩៤ 

១- ឱបងប្អូនអើយ          ចូរអ្នកខំស្វែងរក      ព្រះដ៏ពិត             ស្ទួន
ពឹងខ្លួនឯងនោះមិនដែលបានដូចចិត្ត      តែព្រះដ៏ពិតទ្រង់ចង់ជួយយើង ។
      
២- ឱបងប្អូនអើយ         ចូរអ្នកលះចោលចិត្ត        ដែលអួតអាង        ស្ទួន
ទីពឹងពាក់លើការដែលខ្លួនខំសាង      នោះជាភស្តុតាងទាស់នឹងព្រះទេ ។

៣- ឯការប្រព្រឹត្ត        ឱបងប្អូនអើយគិត      ខំគ្នាន់គ្មេហ៍           ស្ទួន
ព្រះអង្គទ្រង់មិនព្រមទទួលយើងទេ       ទ្រង់យល់ព្រមតែអ្នកដែលជឿទ្រង់ ។

៤- ព្រះគ្រីស្ទយាងមក         ឱបងប្អូនអើយស្រង់         មនុស្សលិចលង់      ស្ទួន
ទ្រង់ស៊ូប្តូរលោះយើងដោយព្រមលះបង់      ខ្ទេចខ្ទាំរូមអង្គខ្ចាយព្រះលោហិត។

៥- បាបយើងធ្ងន់ក្រៃ          ឱបងប្អូនអើយត្រូវ          បាត់ជីវិត            ស្ទួន
តែទ្រង់លោះយើងរួចដោយព្រះលោហិត      ពឹងការប្រព្រឹត្តនោះឥតផ្លូសោះ ។

៦- ដូច្នេះបងប្អូនអើយ      ចូរអ្នកជឿព្រះ            អង្គសង្គ្រោះ          ស្ទួន
បានជីវិតថ្មីហើយទ្រង់ប្រោសឱ្យរស់         រួចនាំយើងឆ្ពោះទៅឋានសុខសាន្ត  ។

៧- ជីវិតអស់កល្ប            ឱបងប្អូនអើយ      គ្មានអ្វីប្តូរបាន        ស្ទួន
ទាល់តែព្រះទ្រង់ប្រគល់ឱ្យជាទាន       ដោយព្រះគុណគ្មានអ្វីអាចប្រៀបផ្ទឺម ៕

៩៦. ឱបងប្អូនអើយចូរខំស្វែង​រកព្រះ ៩៦.  ឱបងប្អូនអើយចូរខំស្វែង​រកព្រះ Reviewed by Yarith on 8:34 AM Rating: 5

No comments:

ads
Powered by Blogger.