៩៩. ចូរជឿព្រះអង្គ
បទភ្លេង និងទំនុកៈ ស. រ. វ. ១៩៧៥
១- ព្រះអង្គយេស៊ូវ ជាម្ចាស់ជីវិតនៃខ្ញុំ ប្រសើរឧត្តម
មកពីព្រះវរបិតា ទ្រង់ប្រទានមក ឱ្យមានអំណាចចេស្តា
ចុះមកលោកា ដើម្បីសង្គ្រោះដល់មនុស្ស។
ដូច្នេះពួកយើងត្រូវតែជឿដល់ព្រះអង្គ ត្រូវលើកតម្កើងទ្រង់ ជាព្រះប្រោសលោះ
ទ្រង់បានយាងមកដើម្បីស្លាប់ជំនួស ប្រោសយើងឱ្យរស់ ក្តីស្លាប់ចុះចាញ់ ។
២- ព្រះលោហិតទ្រង់ បានខ្ចាយនៅលើឈើឆ្កាង គឺជាភស្តុតាង
បញ្ជាក់ពីក្តីស្រឡាញ់ ឈាមសងថ្លៃលោះ មានឫទ្ធិចេស្តាពោរពេញ
បាបត្រូវចុះចាញ់ ដោយសារព្រះអំណោយទាន ។
អ្នកណាបានជឿដល់ព្រះវរបិតា ព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណ
នុ៎ះ ទ្រង់សណ្ឋិតបំផ្លាស់ចិត្តគ្រីស្ទាន ថែមទាំងប្រទាន សេចក្តីសុខអើយ ។
៣- ឱ ! បងប្អូនអើយ ចូរដើរតាមផ្លូវព្រះអង្គ បើយើងតាមទ្រង់
នោះមិនខុសបំណងឡើយ ផ្លូវរៀបចំស្រេច ក្នុងទ្រង់កុំនៅកន្តើយ
ឃើញទ្រង់ច្បាស់ហើយ លន់តួថ្វាយចិត្តជឿភ្លាម ។
ឱ !ព្រះអង្គអើយយើងខ្ញុំដើរតាមទ្រង់ សូមកែតម្រង់ ដោយចេស្តាក្នុងឈាម
ព្រះបន្ទូលនាំដាស់តឿនយើងត្រាប់តាម ឱ្យបានរួចភ្លាម ពីបាបអាសោច ៕
៩៩. ចូរជឿព្រះអង្គ
Reviewed by Yarith
on
8:53 AM
Rating:
No comments: