១១៩. ទ្រង់ហៅដោយស្រឡាញ់
១- ជីវិតរសាត់បាត់ដូចជាផ្សែង ដូចខ្លែងដែលដាច់រសាត់គ្មានខ្សែ
ទឹកភ្នែកហូរតែឯងឥតមានពេលល្ហែ ភពងងឹតឥតប្រួលប្រែបាំងក្តីពិត។
២- ទោសអ្នកពីមុនទ្រង់លុបចេញ ទ្រង់អាចបំពេញអ្នកក្នុងជីវិត
តាំងទ្រង់ឡើងទទួលក្តីស្រឡាញ់ពិត មានមេត្រីពេញដួងចិត្តសង្ស័យ។
បន្ទរ- បើជីវិតនៅព្រះហស្តទ្រង់ ការភ័យព្រួយលែងមានទៀតឡើយ
បានទទួលសេចក្តីពិតហើយ អ្នកនឹងឃើញតែក្តីស្រឡាញ់ជានិច្ច ស្ទូន
៣- ព្រះគ្រីស្ទចង់អត់ទោសអ្នកក្រៃ ទ្រង់ជាតង្វាយឱ្យថួនបាបអ្នក
ថ្វាយជីវិតទៅក្នុងព្រះហស្តទ្រង់ជាក់ ក្តីសង្ឃឹមមានដល់អ្នកលែងសង្ស័យ៕
១១៩. ទ្រង់ហៅដោយស្រឡាញ់
Reviewed by Yarith
on
11:09 AM
Rating:
No comments: