១២៤. ខ្ញុំបានរស់ហើយ

I Am Alive
បទភ្លេង​ និងទំនុកៈ លោក សម សារិន ១៩៨៣ 


១- ខ្ញុំបានរស់ហើយ   (ស្ទួន )  ខ្ញុំរស់ឡើងហើយ   មិនស្លាប់ទៀតសោះ
គឺព្រះលោះខ្ញុំ   ទ្រង់លោះដោយស្មោះ   ខ្ញុំមិនគួរសោះ   តែទ្រង់មេត្តា ។ 
ចិត្តខ្ញុំស្រែកច្រៀង   ថ្លែងពីព្រះគុណ   ទ្រង់លោះបាបធ្ងន់ឱ្យខ្ញុំរួចស្លាប់ 
ខ្ញុំបានរស់ពិត    ទ្រង់ប្រោសខ្ញុំឆាប់     ឱ្យខ្ញុំមានច្បាប់ចូលឋានបិតា  ។

២- ខ្ញុំបានរស់ហើយ    (ស្ទួន )    ខ្ញុំគ្មានអ្វីឡើយ    តបគុណទ្រង់ទេ
គុណព្រះនោះធ្ងន់    មិនអាចផ្ទឹមផ្ទេរ    ខ្ញុំបានត្រឹមតែ   ថ្វាយចិត្តខ្ទេចខ្ទាំ ។
ចិត្តខ្ញុំស្រែកច្រៀង    ខ្ញុំច្រៀងត្រេកអរ    ខ្ញុំមានអំណរ   អរគុណទ្រង់ក្រៃ
គុណព្រះលោះខ្ញុំ   អង្គទ្រង់ជាថ្លៃ   គុណនោះធ្ងន់ក្រៃ   គ្មានអ្វីសងបាន  ។

៣- ខ្ញុំបានរស់ហើយ     (ស្ទួន )    ខ្ញុំដឹងច្បាស់ហើយ   ថាខ្ញុំនៅរស់
ថ្វីដ្បិតរូបសាច់   ខ្ញុំត្រូវរងគ្រោះ    ស្លាប់បាត់សូន្យឈ្មោះ    ជាធូលីដី។
ចិត្តខ្ញុំស្រែកច្រៀង   ខ្ញុំច្រៀងសរសើរ   គ្មាននាមណាស្មើ   នឹងនាមព្រះគ្រីស្ទ
ដែលបានសង្គ្រោះ   ដោះលោកិយនេះ   ផុតខ្មាំងជាន់ជិះ  ទាញនាំឱ្យស្លាប់  ។

៤- ខ្ញុំបានរស់ហើយ   (ស្ទួន )    ខ្ញុំមិនស្លាប់ឡើយ     នៅរស់សព្វថ្ងៃ
វិញ្ញាណខ្ញុំរស់     ចិត្តខ្ញុំលែងភ័យ     ដ្បិតអម្ចាស់ថ្លៃ     ទ្រង់រស់ក្នុងខ្ញុំ  ។
ចិត្តខ្ញុំស្រែកច្រៀង    ពីគុណករុណា   ច្រៀងប្រាប់លោកា   ឱ្យគេបានដឹង
មានព្រះប្រោសលោះ      គេអាចទីពឹង      ឱ្យដោះព្រលឹងគេរួចពីទុក្ខ  ៕
១២៤. ខ្ញុំបានរស់ហើយ ១២៤. ខ្ញុំបានរស់ហើយ Reviewed by Yarith on 7:51 AM Rating: 5

No comments:

ads
Powered by Blogger.