២២៨. ព្រះគ្រីស្ទទ្រង់ឈ្នះ

Jesus Won
លំនាំបទ  សកវាទ៍ទៀបភ្លឺ


១- ព្រះគ្រីស្ទជាព្រះនៃខ្ញុំ        ខ្ញុំត្រូវតែដើរតាមព្រះអង្គ               ស្ទួន
ព្រោះអីអារក្សវាខំល្បួងល្បង        វាមានបំណងឱ្យខ្ញុំចុះចាញ់          ស្ទួន

២- ខ្ញុំមាំនព្រះគង់ជាមួយ           ទ្រង់ទុកខ្ញុំជាមិត្តសម្លាញ់          ស្ទួន
ទោះបីអារក្សវាខំផ្ចាលផ្ចាញ់        ខ្ញុំមានព្រះគ្រីស្ទជាព្រះទ្រង់ឈ្នះ      ស្ទួន

៣- ខ្ញុំយកទ្រង់ជាថ្មដា                 ដ្បិតទ្រង់មានឫទ្ធីតេជ                  ស្ទួន
ទ្រង់បានដណ្តើមយកជ័យជំនះ    បានឈ្នះលើម្ចាស់សេចក្តីងងឹត         ស្ទួន

៤- សាតាំងជាមេលើបាប           ប្រឆាំងដរាបនឹងម្ចាស់ជីវិត             ស្ទួន
វាចង់បានខ្ញុំជាចំណុះពិត    ដើម្បីបម្រើបំណងចិត្តវា               ស្ទួន

៥- ព្រះគ្រីស្ទទ្រង់បានស្រឡាញ់     ទ្រង់ស៊ូប្តូរបង់ព្រះជន្មា                   ស្ទួន
ទុកជាថ្លៃលោះរូបយើងគ្រប់គ្នា    ឱ្យរួចផុតពីអំណាចក្តីស្លាប់          ស្ទួន

៦- ខ្ញុំយកទ្រង់ជាពុំនាក់             ហើយខំដើរតាមអស់ទាំងច្បាប់         ស្ទួន
ទ្រង់តែងដោះខ្ញុំឱ្យរួចយ៉ាងឆាប់ ដ្បិតទ្រង់បានឈ្នះលើសាតាំងហើយ     ស្ទួន
២២៨. ព្រះគ្រីស្ទទ្រង់ឈ្នះ ២២៨. ព្រះគ្រីស្ទទ្រង់ឈ្នះ Reviewed by Yarith on 7:46 AM Rating: 5

No comments:

ads
Powered by Blogger.