២៤៣. សប្បាយក្នុងព្រះ

Happy In God
លនាំបទ  បុផ្ផាលោកិយ



១- សប្បាយឃើញព្រះរាជបុត្រយាងមក       ប្រសូតក្នុងលោកជាមនុស្សដូចខ្ញុំ
និស្ស័យជាព្រះអើយបរិសុទ្ធឧត្តម      ទ្រង់មកតាមរកខ្ញុំជួយដោះទុក្ខឱ្យស្បើយ ។

២- សប្បាយព្រោះទោសខ្ញុំបានរួចផុត           ព្រះគ្រីស្ទសុគតជំនួសខ្ញុំហើយ
ជំពាក់ព្រះគុណអើយសងមិនបានឡើយ      ខ្ញុំបានត្រឹមតែថ្វាយកាយនិងចិត្តខ្ទេចខ្ទាំ។

៣- សប្បាយឃើញព្រះអង្គរស់ឡើងវិញ         ទ្រង់ជួយបំពេញជីវិតឱ្យខ្ញុំ
ជាជីវិតថ្មីអើយក្តីស្ងប់សុខុម           ក្នុងព្រះគ្រីស្ទឧត្តមឈ្នះលើសេចក្តីស្លាប់   ។

៤- សប្បាយដោយបានព្រះអំណោយទាន          ជាព្រះវិញ្ញាណបរិសុទ្ធប្រថាប់
ព្រះបន្ទូលនាំអើយដាស់តឿនតាមច្បាប់      ឱ្យខ្ញុំផ្លាស់ប្រែឆាប់ ដើរតាមផ្លូវព្រះអង្គ។

៥- សប្បាយដោយមានសេចក្តីសង្ឃឹម          ព្រោះទ្រង់ចិញ្ចឹមទុកឱ្យគ្រប់គ្រង
មរតកនៃព្រះអើយរៀបទុក្ខបម្រុង        ឱ្យខ្ញុំបានគ្រប់គ្រងជាមួយួព្រះរាជបុត្រ។

៦- សប្បាយព្រោះទ្រង់សន្យាមកវិញ           ចិត្តឥតទោម្នេញ គ្មានក្តីតក់ស្លុត
ត្រេកអរចាំយាមអើយលុះដល់កំណត់     ទ្រង់យាងមកលើកផុត រួចតាំងរាជ្យអស់កល្ប ៕
២៤៣. សប្បាយក្នុងព្រះ ២៤៣. សប្បាយក្នុងព្រះ Reviewed by Yarith on 8:10 AM Rating: 5

No comments:

ads
Powered by Blogger.