២៤៤. ចូរអរសប្បាយក្នុងព្រះ
១- ចូរអរសប្បាយ ហាអឺអឺងអើយ ក្នុងព្រះជានិច្ច
សប្បាយក្នុងព្រះនាមព្រះ ហើយចូរកុំភ្លេច
ហាអឺអឺងអើយ នឹងផ្សាយដំណឹង អឺងអើយ
ថាព្រះគ្រីស្ទទ្រង់បានយាងមក សប្បាយក្នុងព្រះនាមព្រះ ។
២- សុខសន្តិភាព ហាអឺអឺងអើយ របស់ព្រះអង្គ
សប្បាយក្នុងព្រះនាមព្រះ ការពារតម្រង់
ហាអឺអឺងអើយ ចិត្តនឹងគំនិត អឺងអើយ
យើងទាំងអស់ឱ្យបានរួចបាប សប្បាយក្នុងព្រះនាមព្រះ ។
៣- កុំឱ្យខ្វល់ខ្វាយ ហាអឺអឺងអើយ ពីរឿងអ្វីឡើយ
សប្បាយក្នុងព្រះនាមព្រះ ទូលទ្រង់ឱ្យហើយ
ហាអឺអឺងអើយ ពីសំណូមពរ អឺងអើយ
គ្រប់ទាំងអស់ដោយអធិស្ឋាន សប្បាយក្នុងព្រះនាមព្រះ ៕
២៤៤. ចូរអរសប្បាយក្នុងព្រះ
Reviewed by Yarith
on
8:48 AM
Rating:

No comments: