២៤៣. សប្បាយក្នុងព្រះ
លនាំបទ បុផ្ផាលោកិយ
១- សប្បាយឃើញព្រះរាជបុត្រយាងមក ប្រសូតក្នុងលោកជាមនុស្សដូចខ្ញុំ
និស្ស័យជាព្រះអើយបរិសុទ្ធឧត្តម ទ្រង់មកតាមរកខ្ញុំជួយដោះទុក្ខឱ្យស្បើយ ។
២- សប្បាយព្រោះទោសខ្ញុំបានរួចផុត ព្រះគ្រីស្ទសុគតជំនួសខ្ញុំហើយ
ជំពាក់ព្រះគុណអើយសងមិនបានឡើយ ខ្ញុំបានត្រឹមតែថ្វាយកាយនិងចិត្តខ្ទេចខ្ទាំ។
៣- សប្បាយឃើញព្រះអង្គរស់ឡើងវិញ ទ្រង់ជួយបំពេញជីវិតឱ្យខ្ញុំ
ជាជីវិតថ្មីអើយក្តីស្ងប់សុខុម ក្នុងព្រះគ្រីស្ទឧត្តមឈ្នះលើសេចក្តីស្លាប់ ។
៤- សប្បាយដោយបានព្រះអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធប្រថាប់
ព្រះបន្ទូលនាំអើយដាស់តឿនតាមច្បាប់ ឱ្យខ្ញុំផ្លាស់ប្រែឆាប់ ដើរតាមផ្លូវព្រះអង្គ។
៥- សប្បាយដោយមានសេចក្តីសង្ឃឹម ព្រោះទ្រង់ចិញ្ចឹមទុកឱ្យគ្រប់គ្រង
មរតកនៃព្រះអើយរៀបទុក្ខបម្រុង ឱ្យខ្ញុំបានគ្រប់គ្រងជាមួយួព្រះរាជបុត្រ។
៦- សប្បាយព្រោះទ្រង់សន្យាមកវិញ ចិត្តឥតទោម្នេញ គ្មានក្តីតក់ស្លុត
ត្រេកអរចាំយាមអើយលុះដល់កំណត់ ទ្រង់យាងមកលើកផុត រួចតាំងរាជ្យអស់កល្ប ៕
២៤៣. សប្បាយក្នុងព្រះ
Reviewed by Yarith
on
8:10 AM
Rating:

No comments: